• 2018-07-12 06:34:23
  • ប្រដាល់

លៀង​ ស៊ីពេជ្រ​ ប្រកួត​ទាំង​ម្រាមដៃ​កើត​គីស​ យក​លុយជួយ​គ្រួសារ

  • 2018-07-12 06:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កោះកុង​ លៀង​ ស៊ីពេជ្រ​ ខំ​ឡើង​ប្រកួត​ទាំង​ម្រាម​ដៃ​កើត​គីស​ ព្រោះ​ត្រូវ​រក​លុយ​ជួយ​ម្ដាយ​ដែល​ជំពាក់​គេ​សិន​ ទោះ​លំបាក​យ៉ាង​ណា​ក៏​ទ្រាំ​ផង​ដែរ​ នា​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​ឯ​ប្រទេស​ថៃ​ស្អែក​នេះ។​

កីឡាករ​ លៀង ស៊ីពេជ្រ​

លៀង​ ស៊ីពេជ្រ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្អែក​នេះ​ ពិត​ជា​លំបាក​ ព្រោះ​បើ​ឈ្នះ​ត្រូវ​ប្រកួត​បន្តបន្ទាប់​ទៀត​ ហើយ​បើ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ខ្សែក្រវាត់​ ទើប​ទទួល​បាន​លុយ​ប្រហែល​ ៤០០​ដុល្លារ។​ ការ​ឡើង​សង្វៀន​នេះ​ដែរ​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ ត្រូវ​ឡើង​ប្រកួត​ទាំង​ដៃ​មាន​ជំងឺ​គីស​ ពោល​មិន​ទាន់​ដឹង​ថា​អាច​ពាក់​ហ្គង់​ MMA​ បាន​ឬ​យ៉ាង​ណា​ទេ​ ទោះ​លំបាក​យ៉ាង​នេះ​ក្ដី​ក៏​ត្រូវ​ទ្រាំ​សិន​ ព្រោះ​ជា​ឱកាស​បាន​ខ្សែក្រវាត់​ សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្អ​ដើម្បី​ឈាន​ទៅ​សង្វៀន​ធំៗ​នៅ​ពេល​ខាង​មុខ​នេះ។​

កីឡាករ​ លៀង ស៊ីពេជ្រ​

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ខេត្ត​ជាប់​សមុទ្រ​នេះ​បន្ត​ថា​ ឧទាហរណ៍​បើ​ឈ្នះ​ខ្សែក្រវាត់​លើក​នេះ​មែន​ ប្រាក់​តម្លៃ​ខ្លួន​ប្រហែល​ ៤០០​ដុល្លារ​ នេះ​ នឹង​យក​ទៅ​ជួយ​ម្ដាយ​បន្ថែម​ទៀត​ ដោយ​មិន​សន្សំ​សម្រាប់​ទុក​ព្យាបាល​ដៃ​របស់​ខ្លួន​នោះ​ឡើយ។​ ទាក់ទិន​ទៅ​និង​ជំងឺ​នេះ​ដែរ​ ស៊ីពេជ្រ​ ពិត​ជា​ចង់​ព្យាបាល​ណាស់​ តែ​ដោយ​គ្មាន​លទ្ធភាព​នា​ពេល​ឥលូវ​ ណា​មួយ​ត្រូវ​ជួយ​ដោះ​បន្ទុក​គ្រួសារ​សិន។​ ប៉ុន្តែ​បើ​មាន​សប្បុរស​ជន​ណា​ មាន​ចិត្ត​មេត្តា​ជួយ​ដល់​ការ​វះកាត់​លោក​ពិត​ជា​អរគុណ​ខ្លាំង​ ហើយ​នឹង​ខំប្រឹង​ហ្វឹកហាត់​ និង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ ដើម្បី​ឡើង​ប្រកួត​បម្រើ​អារម្មណ៍​ប្រិយមិត្ត​វិញ​ផង​ដែរ។​

រូបភាព CTT

រំលឹក​ដែរ​ថា​ លៀង​ ស៊ីពេជ្រ​ ឈប់​ពី​សង្វៀន​ប្រដាល់​ជាង​១ឆ្នាំ​មក​ហើយ​ ដោយ​សារ​ជំងឺ​គីស​ ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ លើ​ប្រភេទ​ទម្ងន់​ ៧០​គីឡូក្រាម៕​

វីដេអូ​លើក​ឡើង​របស់ លៀង ស៊ីពេជ្រ

វីដេអូប្រកួតចុងក្រោយ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់