- 2018-07-12 03:33:24
- បាល់ទាត់
Modric ប្រាប់ពីកត្តាទឹកចិត្តដ៏ធំ ជំរុញឲ្យក្រូអាតទាមទារយកឈ្នះអង់គ្លេស
- 2018-07-12 03:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric ប្រាប់ពីកត្តាទឹកចិត្តដ៏ធំ ជំរុញឲ្យក្រូអាតទាមទារយកឈ្នះអង់គ្លេស
ចន្លោះមិនឃើញ
Modric ប្រាប់ពីកត្តាទឹកចិត្តដ៏ធំ ជំរុញឲ្យក្រូអាតឈ្នះអង់គ្លេស ដល់កីឡាករក្រូអាត បានធ្វើឲ្យវាក្លាយជាទឹកចិត្តដ៏ធំធេងនៃមិត្តរួមក្រុមទាំងអស់ប្រើពាក្យរិះគន់នេះលើកទឹកចិត្តខ្លួនឯង ប្រយុទ្ធឈ្នះអង់គ្លេស។
Modric នៅតែដើរតួសំខាន់ ជួយក្រូអាតវាយបកតាមពីក្រោយយកឈ្នះអង់គ្លេសក្នុងទីក្រុង Moscow។ ការដែលនាំឲ្យក្រុមទាំងមូលប្រឹងប្រែងបែបនេះកីឡាកររបស់ Real Madrid លើកឡើងថា ដោយសារតែខាងសារព័ត៌មានអង់គ្លេសមិនសូវឲ្យតម្លៃក្រុមគេ និងគិតថាអង់គ្លេសអាចឈ្នះងាយៗក្នុងប្រកួតយប់មិញ។
Modric បានប្រាប់សារព័ត៌មានមួយថា ប្រជាជន អ្នកកាសែត អ្នកវិភាគតាមទូរទស្សន៍របស់អង់គ្លេសតែមើលរំលងក្រុមគេ។ ប៉ុន្តែយប់មិញពួកគេយល់ពីក្រូអាតហើយ វាជាកំហុសដ៏ធំ។ គ្រប់ពាក្យមិនឲ្យតម្លៃដែលពួកគេឃើញ បានអានត្រូវបានដាក់ក្នុងចិត្តដើម្បីជាការតស៊ូយកឈ្នះអង់គ្លេស។
តាមរយៈជ័យជម្នះ ក្រូអាតត្រូវឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រជាមួយបារាំងនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨ខាងមុខ៕