• 2018-07-12 03:21:51
  • បាល់ទាត់

មាស ចាន់ណា​ ៖ Hun Sen Cup ណាហ្គា មិន​ឈ្នះ​គេ​ទេបើ​លេង​ដូច​ម្សិលមិញ

  • 2018-07-12 03:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក មាស ចាន់ណា​ គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ ណាហ្គាវើល ​​មើល​ឃើញ​ការ​លេង​របស់​កូន​ក្រុម​នៅ​មាន​ចន្លោះ​យ៉ាង​ច្រើន​​ក្រោយ​ប្រកួត​ចប់​យក​ឈ្នះ ខេត្ត​កំពត ៥-១ ម្សិល​មិញ ក្នុង​ការ​ប្រកួត​ពាន Hun Sen Cup 2018 ជើង​ទី​១។

លោក មាស ចាន់ណា

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​ខ្លួន​នៅ​មាន​ចន្លោះ​ប្រហោង​ត្រង់​តំបន់​ប្រយុទ្ធ ក្នុង​ការ​លើក​ចូល​ពី​ស្លាប និង​ការ​ផ្ដាច់​ទី​នៅ​តំបន់​កណ្ដាល។ លោក​ថា បើ​កូន​ក្រុម​លេង​ដូច​ម្សិល​មិញ​នេះ ប្រាកដ​ណាស់ នឹង​មិន​អាច​យក​​ឈ្នះ​ក្រុម​ខ្លាំងៗ​ឡើយ ហើយ​ក៏​រឹត​តែ​ពិបាក​ក្នុង​ការ​ឈ្នះ​ Hun Sen Cup ឆ្នាំ​នេះ។

​លោក​ចាត់​ទុក​​ការ​ប្រកួត​ជា​មួយ​កំពត​នេះ​ជា​ការ​ចាប់​ផ្ដើម​ធ្វើតេស្ត​កីឡាករ ក្នុង​ការ​ត្រៀម​លេង​ពាន​នេះឲ្យ​បាន​ល្អ​នៅ​វគ្គ​បន្ទាប់។ សម្រាប់​ជំនួប​ជើង​ទី​២វិញ​ លោក​ក៏​មិន​មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ ពី​ព្រោះ​កម្រិត​របស់​ខេត្ត​​កំពត​មិន​​អាច​ទាត់​ចូល​​ក្រុម​ណាហ្គា​រហូត​ដល់ ៥​ គ្រាប់​​នោះ​ទេ​។

​ការ​ប្រកួត​ជើង​ទី​២ រវាង​ក្រុម​ទាំង​ពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨​ នៅ​ទឹក​ដី​ខេត្ត​កំពត។ ​ប្រកួត​បន្ទាប់​របស់​ណាហ្គា នឹង​ត្រូវ​ជួប​អង្គរ​ Tiger នៅ​ចុង​សប្ដាហ៍​នេះ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៤៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់