• 2018-07-12 03:00:55
  • បាល់ទាត់

សាហាវបាត់! Ronaldo ​ប្រាប់​ឱ្យ​ប្រធាន​ក្លឹប Juventus ទិញ Marcelo ​ម្នាក់​ទៀត

  • 2018-07-12 03:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ក្លាយ​ជា​សមាជិក​ក្លឹប Juventus ​ផ្លូវការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ជាង​១០០​លាន​អឺរ៉ូ ​ប្រាក់​ឈ្នួល​៥​សែន​ផោន​១​សប្ដាហ៍ ​ក្នុង​កុងត្រា​៤​ឆ្នាំ។

ក្រោយ​ពី​ការ​ចាកចេញ​នេះ​ដែរ កីឡាករ​ក្រុម Real Madrid ​ទាំង​អស់​សុទ្ធ​តែ​បង្ហាញ​សារ​ជូន​ពរ​ដល់​មិត្ត​រួម​ក្រុម​ដែល​រួមរស់​នៅ Real Madrid ​អស់​រយៈ​ពេល​៩​ឆ្នាំ​មក​នេះ។ ដោយ​ឡែក គេ​សង្កេត​ឃើញ​ថា​មាន​តែ Marcelo ​ម្នាក់​គត់ ​មិន​ទាន់​មាន​បង្ហោះ​អ្វី​នោះ​ទេ ​ដើម្បី​ជា​ការ​លា​គ្នា។ ​ផ្ទុយ​ទៅ​វិញ ​ខ្សែ​ការពារ​ស្លាប​រូប​នេះ ​បែរ​ជា​ទៅ​ចុច Like ​រូប​ភាព​ដែល Juventus ​បង្ហោះ​ពី​ការ​ទិញ​យក Ronaldo ​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ ​កីឡាករ​ប្រេស៊ីល ​បាន​ចុច Follow ​គណនី​របស់​ក្លឹប Juventus ​ថែម​ទៀត​ផង។ ​ហេតុ​នេះ ​បាន​បង្កើត​ជា​ការ​សង្ស័យ​ជា​ច្រើន ថា​អាច​ទេ ​ដែល Marcelo ​ទៅ​តាម Ronaldo ​ដែរ។

រំលឹក​បន្តិច​ទៅ​វិញ​ថា ​កាល​ពី​មាន​ដំណឹង​ថា​ដំបូង​ដែល Ronaldo ​ចង់​ចាកចេញ​នោះ ​កីឡាករ Marcelo ​បាន​និយាយ​ថា ​រូបគេ​អាច​នឹង​ចាកចេញ​ពី​អេស្ប៉ាញ​ដែរ ​ប្រសិន​ណា​បើ Real Madrid ​លក់ Ronaldo ​ចេញ។ ត្បិតអី​កីឡាករ​២​នាក់​នេះ ​ស្រលាញ់​គ្នា​ដូច​ជា​បងប្អូន​អីចឹង។

រឿង​មួយ​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ថែម​ទៀត​នៅ​ពេល​នេះ ​ប្រភព​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា ​Ronaldo ​ស្នើ​ដល់​ប្រធាន​ក្លឹប Juventus ​លោក Andrea Agnelli ​ឱ្យ​ទិញ Marcelo ​ពី Real Madrid ​ដែរ​ហើយ។ ការ​ស្នើ​សុំ​នេះ ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក Andrea ​បាន​ទៅ​ជួប​ចរចា​យក Ronaldo ​ផ្ទាល់ ​អំឡុង​ពេល​រូបគេ​លំហែ​កាយ​នៅ​ប្រទេស​ក្រិក​ឯ​ណោះ។

យ៉ាងណាមិញ Juventus ​អាច​នឹង​ទិញ​យក​ទៀត ​ប្រសិន​ណា​បើ​ពួកគេ​លក់ Alex Sandro ​ចេញ​បាន។ ដោយ​ពេល​នេះ Manchester United ​កំពុង​ចរចា​តម្លៃ​ខ្លួន​ហើយ។ បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា Marcelo ​សល់​កុងត្រា​ជាមួយ Real Madrid ​ដល់​ឆ្នាំ​២០២២ ​ដូច Ronaldo ​ដែរ។ តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ គឺ​១៨០​លាន​អឺរ៉ូ៕

ប្រភព៖ Sport English ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់