• 2018-07-12 02:36:32
  • ប្រដាល់

ប៉ុន្មាន​សន្លឹក​បង្ហាញ​ថា​ Fay Pa​ មាឌ​ធំ​ជាង​ សោភ័ណ្ឌ​ ប៉ុន្តែ​នៅ​តែ​គេច​មិន​ផុត​ពី​សន្លប់

  • 2018-07-12 02:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

មុន​ដល់​ការ​ប្រកួត​របស់​អ្នក​ប្រដាល់​សំបូរ​ស្នៀត​ប្រយុទ្ធ​ រឿង​ សោភ័ណ្ឌ ​សប្ដាហ៍​នេះ​ទៀត​ តោះ​មើល​រូប​ភាព​ប៉ុន្មាន​សន្លឹក​នេះ​ ដែល​បង្ហាញ​ថា​ Fay Pa​ របស់​ថៃ​មក​ពី​ខេត្ត​សូរិន​ ដែលចាញ់កាល​ពី​អាទិត្យ​មុនរូប​នេះ ​ពិត​ជា​មាន​មាឌ​ធំ​ និង​សាច់ដុំ​កង់​ៗ​មែន។​ ប៉ុន្តែ​ដោយ​សារ​ការ​មើល​ស្រាល​ ឬ​ប្រមាថ​លើ​ រឿង​ សោភ័ណ្ឌ​ ចុង​ក្រោយ​ភ្លាត់ស្នៀត​ត្រូវ​១ជើង​សន្លប់​ទឹក​ទី២​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​មុន​នៅ​សង្វៀន​ CNC។​ ដោយ​ឡែក​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជា​មួយ​កីឡាករ​ជនជាតិ​ អ៊ីរ៉ង់​ Hassan​ Ali អម​គូ​ខ្សែក្រវាត់​គោ​ជល់​រវាង​ យ៉េន​ ឌីណា​ និង​ Pet Noy​ ផង​ដែរ៕​

រឿង សោភ័ណ្ឌ​(ក្រហម) Fay Pa(ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់