• 2018-07-12 02:29:54
  • វិភាគ

កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោយ​ប្រកួត​រវាង​អង់គ្លេស​ និង​ក្រូអាត

  • 2018-07-12 02:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ក្រោយ​ចាញ់​ក្រូអាត​ដោយ​លទ្ធផល​ ២ ទល់​នឹង​១​នៅ​ Extra Time វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។ ក្រោយ​ជំនួប​នេះ​មាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​បាន​កើតឡើង​ដូចជា៖​

១. ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ធំៗ​ចំនួន​៥​លើក​ តោ​កំណាច​អង់គ្លេស​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​ចំនួន​៤​លើក​​ (Euro ឆ្នាំ​​១៩៦៨​ទល់​យូហ្គោស្លាវី, World Cup ឆ្នាំ​១៩៩០​ទល់​នឹង​អាល្លឺម៉ង់, Euro ឆ្នាំ​១៩៩៦​ទល់​នឹង​អាល្លឺម៉ង់ និង​ World Cup ឆ្នាំ​២០១៨​នេះ​ទល់​នឹង​ក្រូអាត)។

២. លេង​ World Cup ៥​ដង​ ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​សាង​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង។

៣. ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​អង់គ្លេស​បាន​ចាញ់​ក្រូអាត​៣​ដង​ ច្រើន​ជាង​ប៉ះ​ជម្រើស​ជាតិ​ណា​ទាំង​អស់​ដែល​ពួកគេ​ធ្លាប់​ប្រកួត​ជាមួយ។​​​

៤. គ្រាប់​ជ័យជម្នះ​របស់​ Mario Mandzukic គឺ​ជា​ការ​របូត​គ្រាប់​ចុង​ម៉ោង​បំផុត​របស់​អង់គ្លេស​នៅ​ World Cup (នាទី​១០៨ និង​៣​វិនាទី)។​

៥. Kieran Trippier ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ស៊ុត​ Free Kick ចូល​ទី​ឲ្យ​អង់គ្លេស​នៅ​ World Cup បន្ទាប់​ពី​ David Beckham ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ​២០០៦​ទល់​នឹង​អេក្វាឌ័រ។

៦. Ivan Perisic បង្កើត​ឲ្យ​មាន​បាល់​១០​គ្រាប់​នៅ​ពាន​ធំៗ​ឲ្យ​ក្រូអាត ដោយ​ស៊ុត​ខ្លួន​ឯង​៦​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​៤​ដង។​

៧. បាល់​ចូល​ទី​របស់​អង់គ្លេស​ដែល​ស៊ុត​ដោយ​ Trippier គឺ​ជា​គ្រាប់​បាល់​លឿន​បំផុត​នៅ​ World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​នាទី​ និង​៤៤​វិនាទី)​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨​មក​។

៨. ក្រូអាត​គឺ​ជា​ក្រុម​ដំបូង​ដែល​លេង​ World Cup ដល់​វគ្គ​ថែម​ម៉ោង​ Extra Time ចំនួន​៣​ប្រកួត​ជាប់​គ្នា​ គិត​ចាប់​ពី​ឆ្នាំ​១៩៩០​មក។

៩. អង់គ្លេស​រក​គ្រាប់​ពី​បាល់​ជ្រុង​ ឬ​បាល់​ពិន័យ​ (Set Piece) ចំនួន​៩​គ្រាប់​ ជា​កំណត់ត្រា​ច្រើន​បំផុត​នៅ​ World Cup គិត​ចាប់​ពី​ឆ្នាំ​១៩៦៦​មក។​

១០. World Cup ២០១៨​នេះ​ឈាន​ដល់​វគ្គ​ Extra Time ចំនួន​៥​ដង​ ក្នុង​នោះ​២​ដង​លេង​ដោយ​ក្រុម​អង់គ្លេស (ប៉ះ​កូឡុំប៊ី​ និង​ក្រូអាត)​ និង​៣​ដង​លេង​ដោយ​ក្រុម​ក្រូអាត (ប៉ះ​ដាណឺម៉ាក, ប៉ះ​រុស្ស៊ី​ និង​ប៉ះ​អង់គ្លេស)​ដោយ​ឡែក​១​គូ​ទៀត​គឺ​ រុស្ស៊ី​ប៉ះ​អេស្ប៉ាញ​៕ ​

ប្រភព៖ FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់