• 2018-07-11 05:00:55
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហាប់គីដូ​ ចែក​សញ្ញាប័ត្រ​សិស្ស​ឆ្នើម​ ៣៥នាក់​ និង​ប្រលងដំឡើង​ខ្សែក្រវាត់​ថ្មី​

  • 2018-07-11 05:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ធ្វើ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ និង​ប្រលងដំឡើង​ខ្សែក្រវាត់​ដល់​សិស្ស​គុន​ឆ្នើម​ ៣៥នាក់​ នា​ល្ងាច​ម្សិលមិញ​នេះ​នៅ​សាល​ហ្វឹកហាត់​ដំបូល​អគារ​សូហ្វតេនីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

សិស្សគុន​ពេលទទួលសញ្ញាប័ត្រ​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ នា​ល្ងាច​ម្សិលមិញ​នេះ ​សហព័ន្ធ​បាន​ធ្វើ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​ឆ្នើម​ និង​ប្រលង​ដំឡើង​ខ្សែក្រវាត់​ចំនួន​៤ពណ៌​បន្ថែម​ទៀត​ទៅ​ដល់​ពួកគេ។​

លោក​ គង់ ចាន់ធីណា ផ្ដល់​សម្ភាស

ការ​ដំឡើង​ក៏​ដូច​ជា​ប្រគល់​សញ្ញាប័ត្រ​នេះ​ដែរ​ ដោយ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​សមត្ថភាព​ក្នុង​ហ្វឹកហាត់​ និង​ការ​ខំ​ប្រឹងប្រែង​ប្រកាន់​ភ្ជាប់​ទៅ​និង​វិន័យ​គោរព​គោល​ការ​ហ្វឹកហាត់​ផង​នោះ​ ទើប​សហព័ន្ធ​សម្រេច​ធ្វើ​ពិធី​នេះ​ឡើង។​ កម្មវិធី​នេះ​ក៏​ជា​ការ​លើក​ទឹកចិត្ត​របស់​សហព័ន្ធ​ផ្ទាល់​ទៅ​ដល់​សិស្ស​គុន​កីឡា​ហាប់គីដូ ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ​

ពិធី​ប្រគល់​សញ្ញាប័ត្រ​ និង​ប្រលង​ដំឡើង​ខ្សែក្រវាត់​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​សាល​ហ្វឹកហាត់​ដំបូល​អាគារ​សូហ្វតេនីស​ ដែល​មាន​ក្លឹប​ចំនួន​៣​ មក​ចូលរួម​ប្រលង។​ ទី១​ ក្លឹប​ឥន្ទ្រី​ ទី២​ ក្លឹប​ Master សេង​ និង​ទី៣​ ក្លឹប​អូឡាំពិក​ ដែល​សរុប​ទាំង​អស់​៣៥នាក់​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់