• 2018-07-11 03:15:07
  • ប្រដាល់

លៀង​ ស៊ីពេជ្រ​ នឹង​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្មវិធី​ចម្លែក​នៅ​ថៃ​

  • 2018-07-11 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ លៀង​ ស៊ីពេជ្រ​ នឹង​ត្រូវ​ចាក់ចេញ​ពី​កម្ពុជា​នា​យប់​នេះ​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ចម្លែក​មួយ​នៅ​ប្រទេស​ថៃ​ នា​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ដែល​ការ​ប្រកួត​នោះ​មាន​ទាំង​សកល​ សេរី​ និង​ MMA។​

កីឡាករ លៀង ស៊ីពេជ្រ

លៀង​ ស៊ីពេជ្រ​ ប្រាប់​ឲ្យ​ដឹង​ថា​ គេ​នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ថ្ងៃទី១៣​ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ​ទីនោះ​ ប៉ុន្តែ​ក៏​មិន​បាន​ចាំ​ឈ្មោះ​ថា​ជា​កម្មវិធី​អ្វី​នោះ​ដែរ។​ កម្មវិធី​ប្រកួត​លើក​នេះ​ ហាក់​ចម្លែក​បន្តិច​ ព្រោះ​គេ​បែងចែក​លក្ខណៈ​ប្រយុទ្ធ​ទៅ​តាម​ទឹក​និមួយៗ​ ពោល​ទឹក​ទី១​ វ៉ៃ​សកល​ ទឹក​ទី២​ សេរី​ប៉ុន្តែ​បិទ​កែង​ និង​ទឹក​ទី៣​ វ៉ៃ​គុន​ចម្រុះ​(MMA)។​

ចំពោះ​សមត្ថភាព​ដៃគូ​ប្រកួត​វិញ​ អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​កោះកុង​ខាង​លើ​បន្ថែម​ថា​ មា​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ និង​បរទេស​ ហើយ​កម្មវិធី​ប្រដាល់​នេះ​ សម្រាប់​អ្នក​ឈ្នះ​ប្រកួត​ដំបូង​ នឹង​ត្រូវ​ប្រកួត​បន្ត​លើក​ទី២​ ប្រសិន​បើ​ឈ្នះ​ទៀត​ទើប​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង។​

កីឡាករ លៀង ស៊ីពេជ្រ

កូន​សិស្ស​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​ ប្រាប់​ទៀត​ថា​ បាន​ហ្វឹកហាត់​ជិត​១ខែ​ផង​ដែរ​ សម្រាប់​ការ​ត្រៀម​ឡើង​សង្វៀន​លើក​នេះ​ ហើយ​ក៏​មាន​ការ​បារម្ភ​ខ្លះ​ៗ​ដែរ​ ព្រោះ​ខាន​វ៉ៃ​យូរ​ ស្រប​ពេល​ប្រកួត​លើក​នេះ​បើ​ឈ្នះ​ត្រូវ​ប្រកួត​បន្ត​ទៀត​ ដូច្នេះ​ខ្លាច​ឈឺ​ខ្លួន​ខ្លាំង​ប៉ះពាល់​ដល់​ប្រកួត​បន្ទាប។​

លៀង ស៊ីពេជ្រ និង​មិត្តរួមក្លឹប

រំលឹក​ដែរ​ថា​ លៀង​ ស៊ីពេជ្រ​ ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​គុន​ខ្មែរ​ម្នាក់​របស់​កម្ពុជា​ ដោយ​សារ​តែ​ជំងឺ​ទើប​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ដល់​សព្វ​ថ្ងៃ។​ ការ​ប្រកួត​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ឯ​ប្រទេស​ថៃ​នេះ​ ជា​ប្រកួត​ដំបូង​របស់​គេ​ហើយ​ បន្ទាប់​ពី​ឈប់​អស់​មួយ​រយៈពេល​ធំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់