• 2018-07-11 02:01:43
  • ព័ត៌មាន

Man City បង្ហាញ​មុខ​ ​Mahrez លើក​ដំបូង​ក្រោយ​ទិញ​បាន​សម្រេច​

  • 2018-07-11 02:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

Manchester City ទី​បំផុត​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក​ Riyad Mahrez ពី​ Leicester City ក្នុង​តម្លៃ​៦០​លាន​ផោន។​

ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​ចុះ​កុងត្រា​លេង​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​ក្លាយ​ជា​កីឡាករ​ទី​មួយ​របស់​ City នៅ​អំឡុង​ទីផ្សារ​បើក​រដូវ​កាល​ថ្មី។​ ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ធ្លាប់​បោះបង់​ការ​ចង់​បាន​ Mahrez ម្ដង​មក​ហើយ​កាល​ពី​ខែ​មករា​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​ Leicester។

Mahrez មាន​ការ​ទាក់ទង​ច្រើន​ពី​ក្លឹប​អង់គ្លេស​ដូចជា​ Liverpool និង​ Arsenal តែ​ចុង​ក្រោយ​រើស​យក​ City ព្រោះ​យល់​ថា​ ស្ទីល​លេង​របស់​ក្លឹប​មួយ​នេះ​សក្ដិសម​បំផុត​សម្រាប់​រូប​គេ។​ "មើល​ការ​លេង​របស់​ Man City គឺ​ពិត​ជា​ជក់ចិត្ត។​ Pep ចូលចិត្ត​លេង​បែប​ប្រយុទ្ធ​ ខ្ញុំ​គិត​ថា​ពួក​យើង​អាច​ជោគជ័យ​ច្រើនឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​គាត់។ កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​និយាយ​ដូច្នេះ៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់