• 2018-07-12 12:33:39
  • បាល់ទាត់

ខ្សែ​បម្រើ Keita របស់ Liverpool បង្ហើប​ពី​អ្វី​ដែល​ខ្លួន​ខ្លាច​បំផុត

  • 2018-07-12 12:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ខ្សែបម្រើ Naby Keita កាល​ពី​ពេល​កន្លង​ទៅ​ បាន​បង្ហើប​ពី​អ្វី​ដែល​ខ្លួន​ខ្លាច​បំផុត។

ក្នុង​បទ​សម្ភាសន៍​មួយ​ កីឡាករ​ Keita បាន​បង្ហើប​ថា អ្វីខ្លួន​ខ្លាច​បំផុតគឺសត្វ​ឆ្កែ​។ កីឡាករ​និយាយ​៖ "ខ្ញុំ​ពិត​ជា​ខ្លាច​ឆ្កែ​តូចៗ។ និយាយ​រួម​ទៅ​ ខ្ញុំ​ខ្លាច​ឆ្កែ​តែ​ម្ដង។ នៅ​ស្រុក​ខ្ញុំ (ប្រទេស​ Guinea) ឆ្កែ​កាចៗ​ណាស់ តែ​នៅ​អង់គ្លេស ពួក​គេ​មិន​សូវ​អី​ទេ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Keita បាន​ចាក​ចេញ​ពី RB Leipzig មក​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ Liverpool កាល​ពី​ចុង​ខែ​មុន​នេះ។ កីឡាករ​នឹង​ពាក់​អាវ​លេខ ៨ ក្នុង​រដូវ​កាល ២០១៨/១៩៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់