- 2018-07-10 13:37:39
- ព័ត៌មាន
ចង់ជូនអំណោយខួបកំណើត McGregor បុរសម្នាក់សម្រេចឆ្លាក់រូបសំណាកកីឡាករ ឯលទ្ធផលវិញគាប់ចិត្ត
- 2018-07-10 13:37:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជូនអំណោយខួបកំណើត McGregor បុរសម្នាក់សម្រេចឆ្លាក់រូបសំណាកកីឡាករ ឯលទ្ធផលវិញគាប់ចិត្ត
ចន្លោះមិនឃើញ
អ្នកជំនាញឆ្លាក់រូបសំណាកសញ្ជាតិ Lithuania ម្នាក់ ឈ្មោះ Edgar Askelovic បានឆ្លាក់រូប Conor McGregor ដើម្បីធ្វើជាអំណោយថ្ងៃខួបកំណើតដល់កីឡាករនាថ្ងៃទី ១៤ កក្កដាខាងមុខ។
សិប្បករបានចំណាយថវិកាប្រមាណ ៥ ម៉ឺនផោន (ជាង ៦,៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដើម្បីឆ្លាក់រូបចម្លាក់មួយនេះ។ រយៈពេលដែលឆ្លាក់រូបនេះ មិនត្រូវបានទម្លាយឡើយ។
រូបចម្លាក់មានទម្ងន់ប្រមាណ ១០១ គីឡូក្រាម។ ពុកមាត់ និងពុកចង្កានៃរូបសំណាក ត្រូវបានធ្វើឡើងពីសក់មែនទែន។
រូបសំណាកនឹងត្រូវបានសម្ពោធក្រោមវត្តមានរបស់កីឡាករ McGregor ផ្ទាល់នៅសារមន្ទីរ JD Malat នៅទីក្រុងឡុងដុង នៅថ្ងៃទី ១៤ កក្កដាខាងមុខ ដែលជាថ្ងៃខួបកំណើតអាយុ ៣០ របស់គេ។ រូបចម្លាក់នឹងត្រូវបានដាក់តាំងនៅទីនោះ រហូតដល់ថ្ងៃទី ៣០ កញ្ញា ២០១៨នេះ។
លោក Askelovic ក្នុងថ្ងៃនេះ បាននិយាយថា ខ្លួន "មានកិត្តិយស" ដែលកីឡាករគុនចម្រុះ McGregor ទទួលយកអំណោយជារូបចម្លាក់មួយនេះ។ ទោះជាយ៉ាងណា សិប្បករជំនាញមួយនេះ មិនបានបង្ហាញពីមូលហេតុអ្វីឲ្យពិតប្រាកដដែលនាំឲ្យលោកធ្វើបែបនេះ ប៉ុន្តែលោកបាននិយាយថា លោកចង់បង្កើតស្នាដៃមួយដែលរួមបញ្ចូលបច្ចេកទេសសិល្បៈជាច្រើន។
ខាងក្រោមជាសកម្មភាពមួយចំនួន ក្នុងអំឡុងពេលឆ្លាក់៖៕