• 2018-07-10 06:52:00
  • វិភាគ

ក្លឹប​៤​មាន​កីឡាករ​លេងWorld Cup វគ្គ​ Semi final ច្រើន​ជាង​គេ

  • 2018-07-10 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup ២០១៨​កាន់​តែ​ខិតជិត​ដល់​ទី​បំផុត​ហើយ​ខណៈ​ការ​ប្រកួត​ពេល​នេះ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

ឆ្លង​កាត់​ការ​លេង​យ៉ាង​ស្វិតស្វាញ​៦០​ប្រកួត​កន្លង​មក​ ក្រុម​២៨​ត្រូវ​បាន​កាត់​ចេញ​ពី​កម្មវិធី​ នៅ​សល់​៤​ក្រុម​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ជម្រុះ​ចេញ​២​ទៀត​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក។​ ក្រុម​ទាំង​៤​មាន​ដូចជា​ បារាំង​, បែលហ្សិក, អង់គ្លេស​ និង​ស៊ុយអែត។​

កីឡាករ​៤៤ ក្នុង​ចំណោម​៩២​នាក់​កំពុង​លេង​លេង​នៅ​ក្លឹប​៨​របស់​អឺរ៉ុប។​ Barcelona, AS Monaco, Liverpool និង​ Paris Saint-Germain មាន​កីឡាករ​៤​នាក់​ដែល​នឹង​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup តែ​មាន​ក្លឹប​៤​ទៀត​មាន​កីឡាករ​លេង​ច្រើន​ជាង​នេះ​ដូចជា៖​

#៤ Chelsea មាន​កីឡាករ​៥​នាក់​

ក្នុង​ចំណោម​កីឡាករ​៩២​នាក់​ មាន​៥​នាក់​មក​ពី​ Chelsea។ Hazard និង​ Thibaut Courtois លេង​ជាមួយ​បែលហ្សិក, N'Golo Kante និង​​ Olivier Giroud លេង​ជាមួយ​បារាំង​ ហើយ​ Gary Cahill លេង​ជាមួយ​តោ​កំណាច​អង់គ្លេស។​

#៣ Manchester City មាន​កីឡាករ​៧​នាក់​

Manchester City មាន​កីឡាករ​៧​កំពុង​មាន​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​របស់​ពួកគេ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចជា៖ Kyle Walker, John Stones, Raheem Sterling និង​ Fabian Delph លេង​ជាមួយ​អង់គ្លេស។ Vincent Kompany, Kevin De Bruyne លេង​ជាមួយ​បែលហ្សិក​ ហើយ​ Benjamin Mendy លេង​ជាមួយ​បារាំង។​

#២ Manchester United មាន​កីឡាករ​៧​នាក់

មិន​ខុស​ពី​អ្នក​ជិត​ខាង​ Manchester United ក៏​មាន​កីឡាករ​៧​នាក់​ដែរ​លេង​នៅ​ World Cup វគ្គ​ Semi final ដូចជា៖ Jesse Lingard, Phil Jones, Ashley Young, Marcus Rashford លេង​ជាមួយ​អង់គ្លេស។ Marouane Fellaini និង​ Romelu Lukaku លេង​ជាមួយ​បែលហ្សិក ហើយ​ Paul Pogba លេង​ជាមួយ​បារាំង។

#១ Tottenham Hotspur មាន​កីឡាករ​៩​នាក់​

Tottenham Hotspur មាន​កីឡាករ​​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ច្រើន​ជាង​គេ​រហូត​ដល់​៩​នាក់។​ Harry Kane ដែល​ជា Top scorer, Danny Rose, Eric Dier, Kieran Trippier និង​ Dele Alli កំពុង​មាន​កាតព្វកិច្ច​ជាមួយ​អង់គ្លេស។ Toby Alderweireld, Jan Vertonghen និង​ Mousa Dembélé លេង​ជាមួយ​បែលហ្សិក ហើយ​ចុងក្រោយ​គឺ​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ និង​ជា​ប្រធាន​ក្រុម​ Hugo Lloris របស់​ជម្រើស​ជាតិ​បារាំង៕

ប្រភព៖ FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់