• 2018-07-10 01:41:49
  • ព័ត៌មាន

អនាគត​​ Sampaoli ជា​មួយ​អាហ្សង់ទីន​នឹង​ដឹង​នៅ​ចុង​ខែ​កក្កដា​

  • 2018-07-10 01:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jorge Sampaoli នឹង​ត្រូវ​សហព័ន្ធ​​បាល់ទាត់​អាហ្សង់ទីន​សម្រេច​ពី​អនាគត​នៅ​ចុង​ខែ​កក្កដា​នេះ​ ក្រោយ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ World Cup។

អ្នក​ចាត់​ការ​វ័យ​៥៨​ឆ្នាំ​ត្រូវ​គេ​រំពឹង​ថា​អាច​ចែក​ផ្លូវ​ជា​មួយ​អាហ្សង់ទីន​ក្រោយ​ចាញ់​បារាំង ៤-៣ ប៉ុន្តែ​លោក​ត្រូវ​មាន​ភារកិច្ច​មួយ​ទៀត​ដឹកនាំ​ឈុត​អាយុ​ក្រោម​២០​ឆ្នាំ​ប្រកួត​ពាន​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​។​​

បុរស​សញ្ជាតិ​អាហ្សង់ទីន​ ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ ខែ​ឧសភា ឆ្នាំ​មុន​ ជួយ​ក្រុម​បាន​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល។ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​លោក​ដឹកនាំ​ក្រុម​​បាន​១៥​ប្រកួត​ ឈ្នះ​៧​ប្រកួត​ ស្មើ​៤ និង​ចាញ់​៤។ តាម​ការ​ស្ទង់​មតិ​មួយ​ពី​មនុស្ស​១​សែន​នាក់​ មាន​៨២%​ចង់​ឲ្យ​លោក​ Sampaoli ចាកចេញ​ពី​តួនាទី៕

ប្រភព៖ Goal អត្ថបទ៖ វិរ័ត្ន

មតិយោបល់