• 2018-07-09 10:16:28
  • កីឡា​ផ្សេង​ៗ

ឆ្លង​កាត់​២​សប្តាហ៍​​ពាន​ ​AK2 Summer រក​ឃើញ​​​៤​​ក្រុម​​មុន​គេ​ឡើង​វគ្គ​៨​ក្រុម​

  • 2018-07-09 10:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ពាន​ AK2 Summer Tournament ឆ្នាំ​២០១៨​​រក​ឃើញ​​៤​ក្រុម​ហើយ​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​មុន​គេ​ ខណៈ​៤​ក្រុម​ទៀត​ត្រូវ​ប្រកួត​គ្នា​សប្តាហ៍​ក្រោយ​ទៀត។

ក្រុម​ដែល​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​មុន​គេ​គឺ​ The Five Miracle, The Infinity, Never Care និង​ក្រុម​ Vigorously​ដែល​ត្រូវ​បាន​ចាត់​ទុក​នៅ​ផ្នែក​ A។ ផ្នែក​នេះ​ The Five Miracle ត្រូវ​ប្រកួត​នឹង​ The Infinity ខណៈ​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​ Never Care ប៉ះ​ Vigorously​។ ២​គូ​នេះ​ ក្រុម​ឈ្នះ​​ត្រូវ​ប៉ះ​ក្រុម​ឈ្នះ​ដើម្បី​យក​​មួយ​ក្រុម​ឈរ​ចាំ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ក្រុម​​ចាញ់​ក៏​មិន​ទាន់​អស់​ឱកាស​ដោយ​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ជា​មួយ​ក្រុម​នៅ​ផ្នែក​ B។

តារាង​ប្រកួតបន្ត

ចំពោះ​ក្រុម​ផ្នែក​ B នៅ​ពេល​នេះ​​មាន​​៨​ក្រុម​​គឺ​​​ Team E, Incredible Gaming, Successful និង​ Invicible Squad ធ្លាក់​មក​ពី​ផ្នែក​ A បន្ទាប់​ពី​ពួក​គេ​ចាញ់​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២​ដូច​គ្នា ខណៈ​ ក្រុម Ortjesklach, Kur Oy Klach, Imperial Return, និង​ Five Military ​ឈ្នះ​ការ​ប្រកួត​ក្នុង​សប្តាហ៍​ទី​២​នៅ​ផ្នែក​ B​នេះ។ ប្រកួត​​ក្នុង​សប្តាហ៍​ទី​៣​ Invicible Squad ប៉ះ​ Ortjesklach, Successful ប៉ះ​ Kur Oy Klach, Incredible Gaming ប៉ះ​ Imperial Return និង​ Team E ប៉ះ​ Five Military។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នៅ​សប្តាហ៍​​ទី​៤​ នៅ​ផ្នែក​ A ក្រុម​ឈ្នះ​ត្រូវ​ប៉ះ​ក្រុម​ឈ្នះ​ ប៉ុន្តែ​ក្រុម​ចាញ់​ត្រូវ​ធ្លាក់​មក​ប្រកួត​នឹង​ក្រុម​ឈ្នះ​នៅ​ផ្នែក​ B ប៉ុន្តែ​ក្រុម​ចាញ់​នៅ​ផ្នែក​ B ត្រូវ​អស់​ឱកាស​៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់