• 2018-07-07 08:01:06
  • វិភាគ

ប្រឈមមុខនឹងសត្រូវចាស់ អង់គ្លេសអាចផ្ដួលស៊ុយអែតឡើងវគ្គបន្តបានឬអត់?

  • 2018-07-07 08:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនឹងត្រូវប្រឈមមុខជាមួយស៊ុយអែតនៅការប្រកួតវគ្គ៨ក្រុមចុងក្រោយ World Cup នៅយប់នេះវេលាម៉ោង៩យប់។

២ក្រុមយប់មិញ បារាំង និងប៊ែលហ្សិកបានទៅរង់ចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនក្រោយទម្លាក់អ៊ុយរ៉ាហ្គាយ និងប្រេស៊ីល ដូច្នេះអង់គ្លេស និងស៊ុយអែត ហើយក្រូអាត និងម្ចាស់ផ្ទះរុស្ស៊ីត្រូវប្រជែងគ្នាដើម្បីក្លាយជា២ក្រុមចុងក្រោយឡើងទៅបង្គ្រប់វគ្គ១/២ផ្ដាច់ព្រ័ត្រ។

ជើងកីឡាករ

ស៊ុយអែត÷ ខ្សែការពារ Mikael Lustig ជាប់ពិន័យក្រោយបានកាតលឿងលើកទីពីរ យ៉ាងណាខ្សែបម្រើ Sebastian Larsson អាចត្រឡប់មកជួយក្រុមវិញបានដូច្នេះជម្រើស១១នាក់ដំបូងអាចជា Olsen, Krafth, Lindelof, Granqvist, Augustinsson, Claesson, Svensson, Ekdal, Forsberg, Berg និង Toivonen។

អង់គ្លេស÷ Jamie Vardy អាចអវត្តមានដោយសាររងរបួសកាលពីប្រកួតទល់នឹងកូឡុំប៊ី ស្របពេល Jordan Henderson, Jesse Lingard, Ruben Loftus-Cheek និង Kyle Walker សុទ្ធតែមានកាតលឿងជាប់ខ្លួនដូច្នេះបើបានកាតទៀតពួកគេនឹងអវត្តមាន បើអង់គ្លេសឡើងទៅវគ្គក្រោយ។ ជម្រើស១១នាក់របស់តោកំណាចអាចជា Pickford, Walker, Stones, Maguire, Trippier, Young, Henderson, Alli, Lingard, Sterling, និង Kane។

ប្រវត្តិជួបគ្នា អង់គ្លេស និងស៊ុយអែតធ្លាប់ជួបគ្នាច្រើនមែនទែនរហូតដល់ ២៤ដង ដោយអង់គ្លេសឈ្នះ ៨ដង ចាញ់៧ និងស្មើចំនួន៩ដង។ ព្យាករណ៍គូនេះគឺអង់គ្លេសឈ្នះ ២ទល់នឹង០៕

ប្រភព៖ standard អត្ថបទ៖ វីរ័ត្ន

មតិយោបល់