• 2018-07-07 00:40:38
  • វិភាគ

កំណត់ត្រាគួរឲ្យចាប់អារម្មណ៍ក្រោយប្រកួតប្រេស៊ីល ចាញ់បែលហ្សិក

  • 2018-07-07 00:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានបរាជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោមថ្វីជើង បែលហ្សិកដោយលទ្ធផល ១ទល់នឹង២។ ក្រោយជំនួបរវាងជើងខ្លាំងទាំងពីរបញ្ចប់ទៅធ្វើឲ្យកើតមានកំណត់ត្រាគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចជា:

  • ប្រេស៊ីលធ្លាក់ចេញពី World Cup ៤ដងជាប់គ្នាក្រោយថ្វីដៃរបស់ក្រុមមកពីអឺរ៉ុប ដូចជា ឆ្នាំ២០០៦ ក្រោមស្នាដៃបារាំង, ឆ្នាំ២០១០ ក្រោមស្នាដៃហូឡង់, ឆ្នាំ២០១៤ ក្រោមស្នាដៃអាល្លឺម៉ង់, និងឆ្នាំ២០១៨ ក្រោមស្នាដៃបែលហ្សិកនេះតែម្ដង។

  • បែលហ្សិកឈានដល់វគ្គផ្ដាច់ព្រ័ត្រ World Cup លើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលលើកចុងក្រោយដែលពួកគេឈានដល់វគ្គនេះគឺក្នុងឆ្នាំ១៩៨៦ ក្រោមថ្វីជើងអាហ្សង់ទីន។

  • ប្រកួតយប់មិញគឺជាលើកដំបូងនៅ៣០ប្រកួតចុងក្រោយគិតលើគ្រប់កម្មវិធី ដែលប្រេស៊ីលរបូតគ្រាប់បាល់លើសពី១គ្រាប់ក្នុង១ប្រកួត។

  • ជ័យជម្នះនេះដែលគឺជាជោគជ័យលើកទីពីររបស់បែលហ្សិកទល់នឹងប្រេស៊ីល ដោយលើកដំបូងគឺក្នុងប្រកួតមិត្តភាពកាលពីឆ្នាំ១៩៦៣ នៅទីក្រុង Brussels។

  • Fernandinho គឺជាកីឡាករទីពីររបស់ប្រេស៊ីលដែលស៊ុតចូលទីខ្លួនឯងនៅ World Cup។ កីឡាករទីមួយនោះគឺ Marcelo កាលលេងទល់ក្រូអាតក្នុងឆ្នាំ២០១៤។

  • បែលហ្សិករកគ្រាប់បានដោយកីឡាករ៩នាក់ផ្សេងគ្នានៅ World Cup ២០១៨ (រាប់ទាំងបាល់ចូលទីខ្លួនឯង)។ មានតែអ៊ីតាលី (២០០៦) និងបារាំង (១៩៨២) ប៉ុណ្ណោះដែលមានអ្នកស៊ុតចូលផ្សេងគ្នាច្រើនជាង (១០នាក់)។

  • Renato Augusto ស៊ុតបញ្ចូលទីក្រោយប្ដូរចូលបាន ៣នាទី និង១៤វិនាទី។ វាគឺជាគ្រាប់ដំបូងរបស់គេសម្រាប់ប្រេស៊ីលក្នុង១៤ប្រកួត បន្ទាប់ពីកីឡាកររូបនេះស៊ុតចូលលើកចុងក្រោយទល់ប៉េរូកាលពីខែវិច្ឆិកា ឆ្នាំ២០១៦។

  • Kevin De Bruyne ក្លាយជាកីឡាករទី១០០ផ្សេងគ្នាដែលស៊ុតចូលនៅ World Cup ២០១៨ រាប់ទាំងអ្នកស៊ុតចូលទីខ្លួនឯង។

  • Romelu Lukaku បង្កើតឲ្យមានគ្រាប់បាល់២០គ្រាប់នៅ១៣ប្រកួតចុងក្រោយឲ្យបែលហ្សិក ដោយស៊ុត១៧គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត៣៕

ប្រភព៖ FIFA ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់