• 2018-07-06 23:47:01
  • ព័ត៌មាន

បែលហ្សិកបំបែកកំណត់ត្រា៣២ឆ្នាំមិនស្គាល់ជាតិ Semi Final ក្រោយឈ្នះប្រេស៊ីល

  • 2018-07-06 23:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

ក្រុមជម្រើសជាតិបែលហ្សិកបានយកឈ្នះក្រុមប្រេស៊ីលដែលសម្បូរតារាឆ្នើមៗដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួត World Cup វគ្គ៨ក្រុមចុងក្រោយ។

ជ័យជម្នះរបស់ក្រុមនេះធ្វើឲ្យពួកគេស្គាល់ជាតិវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup លើកដំបូងគិតចាប់ពីឆ្នាំ១៩៨៦មក ពោលគឺរយ:ពេល៣២ឆ្នាំហើយបែលហ្សិកខកខានឡើងដល់វគ្គនេះ។

២គ្រាប់របស់បែលហ្សិករកបានដោយសារបាល់ចូលទីខ្លួនឯងរបស់ Fernandinho នាទី១៣ និង De Bruyne នៅនាទី៣១ ស្របពេលបាល់១គ្រាប់របស់ប្រេស៊ីលបានមកពីកីឡាករ Renato Augusto នៅនាទី៧៦។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របែលហ្សិកត្រូវប៉ះបារាំង ដែលឈ្នះអ៊ុយរ៉ាហ្គាយ ២ទល់នឹង០។

ការខ្ទាតចេញពីកម្មវិធីរបស់ប្រេស៊ីល និងអ៊ុយរ៉ាហ្គាយធ្វើឲ្យ World Cup រុស្ស៊ីសល់សុទ្ធតែក្រុមមកពីអឺរ៉ុប ដោយសារក្រុមទាំងពីរគឺជាប្រទេសមកពីអាមេរិកឡាទីនចុងក្រោយដែលនៅសល់ តែពេលនេះពួកគេវេចបង្វិចទៅផ្ទះវិញហើយ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់