• 2018-07-05 08:17:56
  • វិភាគ

ជើង​ខ្លាំង​ ៥​រូប​​អាច​ជំនួស​កន្លែង Ronaldo ប្រសិន​ចេញ​ពី Real ទៅ Juventus មែន

  • 2018-07-05 08:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​ព័ត៌មាន​​ចុះ​ផ្សាយ​ពី​រឿង Cristiano Ronaldo អាច​ចាកចេញ​​ទៅ Juventus កំពុង​កក្រើក​មែនទែន។ ចុងក្រោយ​ព័ត៌មាន​ច្បាស់ការ​មួយ​​លើកឡើង Real Madrid កំពុង​ពិចារណា​សំណើ​របស់ Juvetus ១០០​លាន​អឺរ៉ូ សម្រាប់ Ronaldo។

ទាក់ទិន​នឹង​បញ្ហា​នេះ​ មាន​សំនួរ​ចោរ​ឡើងថា តើ​នរណា​នឹង​មក​ជំនួស​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ ប្រសិន​ជា​គេ​ចេញ​ពី Santiago Bernabe? ខាង​ក្រោម​ជា​​កីឡាករ​លំដាប់​៥​រូប​ដែល​គេ​គិត​ថា​មាន​ភាគរយ​ខ្ពស់​អាច​ជំនួស​កន្លែង​​កីឡាករ​វ័យ​៣៣​ឆ្នាំ៖

១. Kylian Mbappe

យុវជន​កំពុង​រះ​របស់​បារាំង​នេះ​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​នៅ​ World Cup ឆ្នាំ​នេះ។ Madrid បាន​ប្រមាញ់​ Mbappe ២​ឆ្នាំ​ហើយ។ តែ​​បញ្ហា​ចុងក្រោយ​នោះ​គឺ​ PSG ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​Mbappe ទៅ​កាន់ Monaco ដល់២១០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ ក្នុង​ការ​នាំ​យក​មក​​ទីក្រុង​ប៉ារីស។ បច្ចុប្បន្ន​​លេខ​១០​នៅ​ជម្រើស​បារាំង​បាន​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ PSG ហើយ ក្រោយ​នៅ​ក្រោម​ឈ្មោះ​ខ្ចី​ជើង​១​រដូវ​កាល។

២. Eden Hazard

កីឡាករ​វ័យ​២៧​ឆ្នាំ​កំពុង​ដឹកនាំ​នាវា​បែលហ្ស៊ិក​បាន​ល្អ​មែនទែន​នៅ WC។ Real បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​​គេ​យូរ​ឆ្នាំ​ហើយ​ដែរ។ កុងត្រា​របស់ Hazard ជាមួយ​តោខៀវ​​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ខណៈ​ចុងក្រោយ​គេ​បាន​បដិសេធ​ពង្រីក​​កុងត្រា​ថ្មី។

៣.​ Neymar

អ្នក​គាំទ្រ​​ក្លឹប​ម្ចាស់​ពាន Champions League ១២​សម័យ​​ជា​ច្រើន​ ពិត​ជា​ចង់​ឃើញ​ Neymar មក​រួមរស់​ជាមួយ​ក្រុម។ ក្នុង​រដូវ​ក្ដៅ​នេះ​កាសែត​​មួយ​ចំនួន​ធំ​ចុះ​ថា សុបិន្ដ​​នេះ​គួរ​តែ​ក្លាយ​ជា​ការ​ពិត។ តែ​របាំង​រាំង​មុខ​នោះ តើ PSG ព្រម​ឲ្យ​កីឡាករ​សំខាន់​គេ​ចេញ​ឬ​អត់? ស្របពេល​ពួក​គេ​ចំណាយ​ដល់​២៦០​លាន​ដុល្លារ​ទិញ Neymar ពី Barcelona និង​ទើប​ចំណាយ​ពេល​លេង​បាន​​១​រដូវ​កាល។ ​

​៤. Paulo Dybala

កីឡាករ​របស់​ Juventus ​រូប​នេះ​ជា​តារា​លេច​ធ្លោ​ខ្លាំង​នៅ​ក្របខណ្ឌ​កំពូល​នៅ​អ៊ីតាលី Serie A ។ ចំពោះ​បច្ចេកទេស​លេង​និង​ប្រជាប្រិយភាព Madrid អាច​គិតគូរ​បាន​។ តែ​​កុងត្រា​របស់​គេ​ជាមួយ​ក្លឹប​រហស្សនាម​សេះ​បង្កង់​នៅ​សល់​ដល់​ឆ្នាំ​២០២០ ហើយ​ឆ្នាំ​ក្រោយ​​មិត្ត​រួម​ក្រុម​ថ្មី​របស់​គេ​គឺ Ronaldo។ ដូច្នេះ​ជា​ឱកាស​គេ​បន្ត​នៅ​ជាមួយ Juventus ​ចាប់​ដៃ​គូ​ជាមួយ Ronaldo សាង​ភាព​ល្បីល្បាញ។

៥. Gareth Bale

Real Madrid មាន​ក្រុម​កីឡាករ​ល្អ​ៗ​ច្រើន ហេតុ​អ្វី​មិន​ប្រើប្រាស់​ពួក​គេ?។ ប្រធាន​ក្លឹប​លោក Florentino Pérez ចង់​ឲ្យ​ Bale ដើរ​តួ​ជា​កីឡាករ​​សំខាន់​នៅ​រដូវ​កាល​ក្រោយ។ ច្រើន​រដូវ​កាល​កន្លង​ទៅ កីឡាករ​របស់​វែល​រូប​នេះ​គឺ​ជា​តួ​រង​ប៉ុណ្ណោះ​ បន្ទាប់​ពី Ronaldo។ ដូច្នេះ​បើ Real ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រប​ក៏​ជា​រឿង​ល្អ​៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់