• 2018-07-04 11:48:46
  • បាល់ទាត់

អុញ! Depay អត់​មក​ហាត់​បាល់​ជាមួយ​ Lyon

  • 2018-07-04 11:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​ខ្សែ​ស្លាប Memphis Depay នៅ​ Lyon កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ បន្ទាប់​ពី​កីឡាករ​មិន​បាន​បង្ហាញ​មុខ​ក្នុង​ការ​ហ្វឹកហាត់​ Pre-Season លើក​ដំបូង​របស់ Lyon។

កីឡាករ​មិន​បាន​ជូន​ដំណឹង​ដល់​អ្នក​ចាត់​ការ​ក្លឹប​បារាំង​ លោក Bruno Genesio ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ លោក Genesio បាន​និយាយ​៖ "ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ក្រុម​កីឡាករ​ Lyon ជា​ថ្មី​ម្ដង​ទៀត។ ក្នុង​ចំណោម​កីឡាករ​សរុប ២៧ រូប មាន​ម្នាក់​អវត្តមាន។ ម្នាក់​នោះ គឺ Memphis Depay។ គេ​នឹង​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ ពេល​គេ​ត្រលប់​មក​វិញ។ គេ​ត្រូវ​ដឹង​ថា វិស្សមកាល​របស់​កីឡាករ​គឺ​មាន​រយៈ​ពេល​តែ ៥ សប្ដាហ៍"។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​របាយការណ៍​ណា​មួយ​បញ្ជាក់​ពី​មូលហេតុ​នៃ​អវត្តមាន​របស់​កីឡាករ​នេះ​នៅ​ឡើយ​ទេ។ កាល​ពី​ពេល​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បង្ហើរ​ថា AC Milan កំពុង​តាម​ទិញ​ខ្សែ​ស្លាប Depay។

Depay បាន​ចាក​ចេញ​ពី Manchester United មក​ចូល​រួម​ជាមួយ Lyon កាល​ពី​ខែ​មករា ឆ្នាំ២០១៧។ ក្នុង​រដូវ​កាល​ ២០១៧/១៨ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ ដោយ​បាន​ស៊ុត​ចូល ២២ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ៥១ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់