• 2018-07-04 23:00:00
  • វិភាគ

យ៉ាងតិច​មាន​ក្រុម​មក​ពី​អឺរ៉ុប​១​ក្រុម​ បាន​ឡើង​ផ្ដាច់ព្រ័ត្រ World Cup

  • 2018-07-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​សុក្រ​និង​សៅរ៍​សប្ដាហ៍​នេះ ក្នុង​មួយ​ថ្ងៃ​លេង​​ពីរ​គូ។ គូ​ទី​១​​លេង​ម៉ោង​៩​យប់​និង​គូ​ទី​២លេង​ម៉ោង​១​យប់។

ក្រុម​ដែល​បាន​​ឈាន​ជើង​​ចូល​វគ្គ​នេះ​ដូច​ជា៖ អ៊ុយរុយហ្គាយ, ប្រេស៊ីល​, រុស្ស៊ី​, ស៊ុយអែត, បារាំង​​, បែលហ្សិក, ក្រូអាត​ និង​អង់គ្លេស។ តាម​​​ជាក់​ស្ដែង​ពេល​នេះ​ក្រុម​មក​ពី​តំបន់​​អាមេរិក​ខាងត្បូង​សល់​២​ក្រុម និង​មក​ពី​តំបន់​អឺរ៉ុប​មាន​៦​ក្រុម​។

យ៉ាងនេះ​ក្ដី​បើ​មើល​តាម​តារាង​ប្រកួត​​ខាង​លើ​​ក្រុម​នៅ​​តំបន់​អឺរ៉ុប​មាន​ប្រៀប​មែនទែន មាន​ន័យ​ថា​ពេល​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដឹង​តែ​មាន​ក្រុម​អឺរ៉ុប​យ៉ាង​តិច​មួយ​បាន​ឡើង​ទៅ។ សម្រាប់​ក្រុម​មក​ពី​តំបន់​​អាមេរិក​ខាងត្បូង​ក៏​មាន​ភាគរយ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ តែ​ត្រូវ​ឆ្លង​កាត់​ខ្លា​កំណាច​​នៅ​អឺរ៉ុប​២​ក្រុម​សិន​គឺ​បារាំង​​ជើង​ឯក​ឆ្នាំ​១៩៩៨​និង​បែលហ្ស៊ិក​កំពុង​ស្ថិត​នៅ​រជ្ជកាល​មាស។ ចាំ​មើល​តើ​ក្រុម​ណា​នឹង​គ្រង​ពាន World Cup ២០១៨? ​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់