• 2018-07-04 03:51:57
  • ប្រដាល់

ម្សិល​មិញ​ ONE ប្រកាស​កែ​ប្រែ​លទ្ធផល​ឲ្យ​កីឡាករ​ថៃ​ចាញ់​ចិន​វិញ​

  • 2018-07-04 03:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចិន​ Ma Jie Wen ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រកាស​​កាល​ពី​ម្សិល​មិញ​ឲ្យ​ឈ្នះ​កីឡាករ​ថៃ​ Sagetdao Petpayathai ​វិញ​ បន្ទាប់​ពី​លទ្ធផល​​ចាញ់​ទាំង​​​ចម្រូងចម្រាស​​​​កាល​ពី​សប្តាហ៍​មុន។

លទ្ធផល​ចម្រូង​ចម្រាស​នេះ​​បាន​កើត​មាន​ឡើង​​ក្នុង​ការ​ប្រកួត​របស់​ One Championship កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ អ្នក​គុន​ចម្រុះ​ចិន​ Ma Jie Wen ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ប្រៀប​លើ​កីឡាករ​ថៃ​ពី​ការ​ប្រកួត​៣​ទឹក​ ប៉ុន្តែ​ចៅ​ក្រម​​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ចាញ់​ទៅ​វិញ។ តាម​រយៈ​លទ្ធផល​នេះ​​ក្រុម​កីឡាករ​ចិន​មិន​ពេញ​ចិត្ត​ និង​បាន​ធ្វើ​ការ​តវ៉ា។

កីឡាករ Sagetdao (ខោខ្មៅ) និង​កីឡាករ Ma Jie Wen (ខោស) (រូបថត mmajunkie)

កាល​ពី​ម្សិល​មិញ​នេះ​ ONE Championship បាន​ចេញ​សេចក្តី​ប្រកាស​ផ្លូវ​ការ​ពី​ការ​​ពិនិត្យ​ឡើង​វិញ​ និង​បាន​កែ​ប្រែ​លទ្ធផល​​ឲ្យ​ Ma Jie Wen ឈ្នះ។ តាម​សេចក្តី​ប្រកាស​ដែល​ Sabay ទទួល​បាន ONE បាន​​លើក​ឡើង​​ថា ការ​ប្រកួត​នេះ​ពិត​ជា​ប្រកៀកប្រកិត​គ្នា​ខ្លាំង​​ ប៉ុន្តែ​បន្ទាប់​ពី​មើល​សា​ឡើង​វិញ​តាម​ការ​វិនិច្ឆ័យ​​ស្តង់ដារ​របស់​ ONE Championship បង្ហាញ​ឲ្យ​ឃើញ​ថា​ Ma Jia Wen ឈ្នះ​ពិន្ទុ​លើ​ Sagetdao។ ដូច្នេះ​ការ​សម្រេច​ជា​ផ្លូវ​ការ​គឺ​ Ma Jia Wen ​ជា​អ្នក​ឈ្នះ​​។

ភាព​ចម្រូងចម្រាស​នៃ​​លទ្ធផល​​កើត​មាន​មួយ​លើក​ជា​ពីរ​លើក​ក្នុង​ស្ថាប័ន​ប្រដាល់​ ONE CHAMPIONSHIP ។ សូម្បី​តែ​​អ្នក​ប្រដាល់​កម្ពុជា​​ សុខ ធី ក៏​ត្រូវ​បាន​គណៈកម្មការ​​ប្រកាស​ឲ្យ​ចាញ់​កីឡាករ​ថៃ​ Lerdsila ក្នុង​ការ​ប្រកួត​ប្រដាល់​សេរី​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨។ បន្ទាប់​ពី​ការ​តវ៉ា​របស់​គ្រូ​បង្វឹក​ ហ៊ុន ចាន់រាជ​ ខាង​ ONE បាន​សូម​ទោស​ដល់​កីឡាករ​សុខ ធី និង​ផ្តល់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​ ប៉ុន្តែ​លទ្ធផល​នៅ​តែ​ចាញ់​ដដែល។

​ជុំ​វិញ​ករណី​សុខ ធី​នេះ Sabay ​បាន​សួរ​ទៅ​ខាង​ One Championship ហើយ​ទទួល​បាន​បញ្ជាក់​ថា​ ពួក​គេ​នឹង​រៀប​ចំ​ឲ្យ​​កីឡាករ​ទាំង​​ពីរ​ប្រកួត​គ្នា​សា​ជា​ថ្មី​នា​ពេល​ខាង​មុខ៕​

វីដេអូ​ការ​ប្រកួត​រវាង Ma Jie Wen និង Sagetdao

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់