• 2018-07-04 02:13:19
  • វិភាគ

អង់គ្លេស​មាន​ប្រវត្តិ​ឈ្នះ​ប៉េណាល់ទី​​តិចតួច​បំផុត​នៅ​កម្មវិធី​ធំៗ

  • 2018-07-04 02:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Pickford និង Eric Dier គឺ​ជា​វីរបុរស​កាល​យប់​មិញ​បាន​នាំ​អង់គ្លេស​ឈ្នះ​បាល់ប៉េណាល់ទី​លើក​ទី​២ ក្នុង​ចំណោម​ការ​ប៉េណាល់ទី៨​ដង នៅ​កម្មវិធី​ធំៗ World Cup និង Euro​។ ក្រុម​លោក Gareth Southgate នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ទៅ​ជួប​​ស៊ុយអែត ក្រោយ​ប៉េណាល់ទី​ឈ្នះ​កូឡុំប៊ី ៤-៣ បន្ទាប់​លេង​១២០​នាទី​លទ្ធផល​ស្មើ​គ្នា​ ១ទល់​នឹង១។ ខាង​ក្រោម​ជា​ប្រវត្តិ​ប៉េណាល់ទី​របស់​អង់គ្លេស​នៅ World Cup

  • World Cup ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៩៩០ ចាញ់​អាល្លឺម៉ង់ ៤-៣
  • Euro ថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ១៩៩៦ ឈ្នះ​អេស្ប៉ាញ ៤-២
  • Euro ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ១៩៩៦ ចាញ់​អាល្លឺម៉ង់ ៦-៥
  • World Cup ថ្ងៃ​ទី ៣០ ខែ មិថុនា ១៩៩៨ ចាញ់​អាហ្សង់ទីន ៤-៣
  • Euro ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០០៤ ចាញ់​ព័រទុយហ្គាល់ ៦-៥
  • World Cup ថ្ងៃ​ទី​ ១ កក្កដា ឆ្នាំ ២០០៦ ចាញ់​ព័រទុយហ្គាល់ ៣-១
  • Euro ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១២ ចាញ់​អ៊ីតាលី ៤-២
  • World Cup ថ្ងៃ​ទី ៣ ខែ កក្កដា ឆ្នាំ ២០១៨ ឈ្នះ​កូឡុំប៊ី ៤-៣៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់