- 2018-07-01 10:18:06
- បាល់ទះ
វិសាខា ទទួលបានលេខ ៤ ក្រោយចាញ់ Saraburi
- 2018-07-01 10:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិសាខា ទទួលបានលេខ ៤ ក្រោយចាញ់ Saraburi
ចន្លោះមិនឃើញ
ក្រុមបាល់ទះវិសាខា ទទួលបានលេខ ៤ ក្រោយចាញ់ក្រុម Saraburi ៣-០ មុននេះក្នុងការប្រកួតពានកម្រិត A ដែលបង្កើតឡើងដោយប្រទេសថៃ ។
លទ្ធផល ៣ -០ នេះគឺ ១៨-២៥, ២៥-២៧, ២៣-២៥។ សរុបការប្រកួតវិលជុំសន្សំពិន្ទុនេះគឺប្រកួតទី១ វិសាខា លត់ក្រុម Rachanavi ៣-១ ស្របពេលប្រកួតទី២ ចាញ់ Army ៣-១ និងចាញ់ Air Force ៣-០ ព្រមទាំងចាញ់ប្រកួតចុងក្រោយមុននេះ Saraburi ៣-០ ។
ពាននេះមាន ៥ ក្រុមចូលរួមគឺ Rachanavi , Army, Air Force, Saraburi និង វិសាខា ក្រុមបាល់ទះវិសាខា នឹងត្រឡប់ទៅទឹកដីកម្ពុជាវិញនាម៉ោង ៤ ទាបភ្លឺនេះ ក្រោយពីបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ខាងលើ៕