• 2018-07-01 04:21:42
  • ប្រវត្តិ​​

២​គ្រាប់​ចាក់​បេះដូង​អាហ្សង់ទីន​របស់​ Mbappé តាម​ទាន់​កំណត់ត្រា​ ​៦០​ឆ្នាំ​របស់​​​​ Pele

  • 2018-07-01 04:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​អាហ្សង់ទីន​ដោយ​លទ្ធផល​ដ៏​តានតឹង​ ៤​ទល់​នឹង​៣​ក្នុង​ការ​ប្រកួត​ World Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។

នៅ​៦០​នាទី​ដំបូង​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ២​ទល់​នឹង​២​ប៉ុណ្ណោះ​ប៉ុន្តែ​តារា​ឆ្នើម​ Kylian Mbappe បាន​កែប្រែ​ស្ថានភាព​បន្ទាប់​ពី​ក្លាយ​ជា​ពេជ្ឈឃាដ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៦៤ និង​៦៨​ធ្វើ​ឲ្យ​អាហ្សង់ទីន​ងើបមុខ​លេង​រួច។

គ្រាប់​បាល់​របស់​ Mbappe មិន​ត្រឹម​ជួយ​បារាំង​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ប៉ះ​អ៊ុយរ៉ាហ្គាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឲ្យ​រូប​គេ​តាម​ទាន់​កំណត់ត្រា​អាយុ​កាល​៦០​ឆ្នាំ​​របស់​ Pele ទៀត​ផង។ នៅ​ក្នុង​ឆ្នាំ​១៩៥៨​ វីរបុរស​ប្រេស៊ីល​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​ទល់​ស៊ុយអែត​ ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​មួយ​ដែល​រក​បាន​លើស​ពី​១​គ្រាប់​នៅ​ World Cup។

ទោះ​ជា​កាល​ណោះ Pele មាន​វ័យ​ក្មេង​ជាង​បន្តិច​ (១៧​ឆ្នាំ​ និង​៨​ខែ​) តែ​ Mbappé ដែល​អាយុ​​១៩​ឆ្នាំ​ និង​៦​ខែ​ បាន​តាម​ស្មើ​កំណត់ត្រា​នេះ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​ពីរ​​ដែល​ស៊ុត​បាន​២​គ្រាប់​នៅ​ World Cup ក្នុង​១​ប្រកួត៕ ​

ប្រភព៖ totalsportek ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់