• 2018-07-01 03:04:43
  • បាល់ទះ

រសៀល​នេះ វិសាខា​ ប៉ះ​ Saraburi ដែល​ធ្លាប់​ឈ្នះ​​ ៣-០ ម្តង​ហើយ​

  • 2018-07-01 03:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិសាខា​ និង​ Saraburi ធ្លាប់​ជួប​គ្នា​កាល​ប្រកួត​នៅ​ក្របខ័ណ្ឌ B ដោយ​ពេល​នោះ​​ វិសាខា​បាន​បំបាក់​ក្រុម​តំណាង​ឲ្យ​ថៃ ៣-០ ។ ចុះ​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ចុង​ក្រោយ​ក្នុង​ពាន​កម្រិត A ​ម៉ោង ២ រសៀល​នេះ​វិញ?

ទាក់​ទង​ការ​ប្រកួត​នេះ​លោក សាន សុក្រិត គ្រូ​បង្វឹក​ក្រុម​វិសាខា ​បាន​ឲ្យ​ដឹង​ថា ​បើ​ទោះ​វិសាខា​ធ្លាប់​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​​ក្រុម​នេះ​រហូត ៣-០។ រសៀល​នេះ​មិន​ដូច​ពី​មុន​​ទេ​ ពី​ព្រោះ​ក្រុម​នេះ​មាន​កីឡាករ​ថ្មី​ពីរ​ទៅ​បី​នាក់ ​ដែល​មក​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​រសៀល​​នេះ ហើយ​កីឡាករ​ថ្មី​នេះ មាន​បទពិសោធ​ច្រើន ដែល​លេង​នៅ​លីគ​កំពូល​ថៃ។

​លោក​បន្ថែម​ថា កីឡាករ​របស់​វិសាខា​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ប្រកួត​ ដើម្បី​យក​ឈ្នះ​ក្រុម​នេះ​ម្ដង​ទៀត ទទួល​បាន​លេខ ៣ ក្នុង​ព្រឹត្តិការណ៍​នេះ​។ ​លោក​ក៏​សូម​ផ្ដាំ​ផ្ញើ​ទៅ​កាន់​កីឡាករ​ទាំង​អស់​មេត្តា​ យក​ចិត្ត​ទុក​ដាក់ លេង​ដោយ​ស្ដាយ​បាល់​កុំ​ឲ្យ​ខូច​ច្រើន ជៀសវាង​ការ​បរាជ័យ​នា​ប្រកួត​ដ៏​សំខាន់​នេះ។

ក្រុម​បាល់ទះ​វិសាខា​​ បាន​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​​ក្រោម​ថ្វីដៃ​ក្រុម​លំដាប់​កំពូល​របស់​ថៃ​ Army និង Air Force ​ក្រោយ​ពេល​លត់​ក្រុម​ទាហាន​ជើង​ទឹក​របស់​ថៃ ៣-១ កាល​ប្រកួត​ដំបូង ហើយ​រសៀល​នេះ​បើ​សិន​ក្រុម​របស់​កម្ពុជា​មួយ​នេះ​អាច​យក​ឈ្នះ Saraburi នោះ​ពួក​គេ​នឹង​អាច​ទទួល​បាន​លេខ ៣ ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់