• 2018-06-30 08:58:35
  • បាល់ទះ

លទ្ធផល​វិសាខា​ចាញ់ Air Force ៣-០ ​នេះ​ ដោយ​សារ​អារម្មណ៍​កីឡាករ​ភ័យ​

  • 2018-06-30 08:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

​លោក សាន សុក្រិត​ គ្រូ​បង្វឹក​ក្រុម​បាល់​ទះ​វិសាខា​យល់​ឃើញ​ការ​បរាជ័យ​របស់​ក្រុម​ខ្លួន​ក្រោម​ថ្វីដៃ​ Air Force ៣-០ ដោយ​សារ​កីឡាករ​មាន​អារម្មណ៍​ភ័យ​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង ក្នុង​ការ​ប្រកួត​ពាន​កម្រិត​ A របស់​ថៃ ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ថៃ។

សកម្មភាព​របស់​វិសាខា​ប្រកួត​មុន​នេះ

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា សិត​ទី​១ គឺ​កីឡាករ​លេង​មិន​ខ្លាច​ចាញ់​ទើប​ចាញ់​យ៉ាង​ប្រកៀក​ប្រកិត​ ២៣-២៥ តែ​ចូល​ដល់​សិត​ទី​២ និង​ទី​៣ កីឡាករ​ភ័យ​បាក់​ធ្វើ​ឲ្យ​លទ្ធផល​ចាញ់​ដាច់​តែ​ម្ដង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​ដឹង​មុន​​ហើយ​ថា ដៃ​គូ​មួយ​នេះ​ជា​ក្លឹប​កំពូល​របស់​ថៃ ដែល​​ក្រុម​កម្ពុជា​នៅ​មាន​កម្រិត​ក្រោម​។

នៅ​ថ្ងៃ​ស្អែក​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​វិសាខា ដែល​ត្រូវ​ប៉ះ​ក្រុម Saraburi នៅ​ម៉ោង ២ រសៀល ហើយ​ប្រកួត​នេះ​បើសិន​ក្រុម​​តំណាង​ឲ្យ​កម្ពុជា​ឈ្នះ នឹង​ទទួល​បាន​លេខ ៣ ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់