• 2018-06-29 07:28:01
  • បាល់ទាត់

Benzema ដើរ​លេង​សំញែង​រថយន្ត​ទំនើប​កប់​ៗ មិន​ខ្វល់​រឿង World Cup

  • 2018-06-29 07:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karim Benzema បាន​​បង្អួត​រថយន្ត​ទំនើប​ៗ អំឡុង​ពេល​ដំណើរ​កម្សាន្ត ក្រោយ​មិន​មាន​ឈ្មោះ​ទៅ​លេង​ព្រឹត្តិការណ៍ World Cup នៅ​រុស្សី​នឹង​គេ។

បន្ទាប់​ពី​​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​របស់​ជម្រើស​ជាតិ​បារាំង ខ្សែ​ប្រយុទ្ធ​របស់ Real Madrid បាន​យក​ពេល​នេះ​ធ្វើ​ដំណើរ​ដើរ​លេង​​នៅ​តំបន់​ជា​ច្រើន​ជុំវិញ​ពិភពលោក។ កន្លង​ទៅ​គេ​បាន​ទៅ​លេង​នៅ​ Turk and Caicos Islands, ប៉ារីស​និង​ញីវយ៉ក រួច​ទៅ​ហើយ។

ចុងក្រោយ​កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម​ Instagram បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់​ខ្លួន ​​ដោយ​ចុះ​ពី​លើ​យន្តហោះ​ឯកជន​និង​មាន​រថយន្ត​ទំនើប​ជា​ច្រើន​ចាំ​ទទួល​នៅ​ខាង​ក្រោម។ តាម​វីដេអូ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក Lamborghini, a Rolls Royce, a Porsche និង Bentley។

Benzema មិន​បាន​ជាប់​ជម្រើស​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ​២០១៥ បន្ទាប់​ពី​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​​បញ្ហា​វីដេអូ​​ផ្លូវភេទ ជាមួយ​នឹង​មិត្តរួម​ជាតិ Mathieu Valbuena៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់