- 2018-06-29 02:21:35
- បាល់ទះ
រសៀលនេះវិសាខាត្រូវធ្វើការធ្ងន់ ប៉ះក្រុមសម្បូរទៅដោយជម្រើសជាតិថៃ
- 2018-06-29 02:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រសៀលនេះវិសាខាត្រូវធ្វើការធ្ងន់ ប៉ះក្រុមសម្បូរទៅដោយជម្រើសជាតិថៃ
ចន្លោះមិនឃើញ
ក្រុមវិសាខា នឹងត្រូវតទល់ជាមួយក្រុមបាល់ទះខ្លាំងរបស់ថៃ Army (ទ័ពជើងគោក) ដែលសម្បូរទៅដោយកីឡាករជម្រើសជាតិថៃ វេលាម៉ោង ២:០០ នាទីរសៀលនេះក្នុងព្រឹត្តិការណ៍ពានកម្រិត A ដែលរៀបចំឡើងនៅទឹកដីថៃ។
លោក សាន សុក្រិត គ្រូបង្វឹកបាល់ទះរបស់វិសាខាបានឲ្យដឹងថា ក្រុម Army មានកីឡាករជម្រើសជាតិរបស់ថៃដល់ទៅ៦នាក់។ ក្លឹបនេះខ្លាំង ហើយកីឡាករពោរពេញទៅដោយបទពិសោធ ដែលធ្វើឲ្យក្រុមរបស់លោក នឹងអាចជួបការលំបាកជាងការប្រកួតដំបូង។
ទោះជាក្រុមនេះខ្លាំងបែបណាក៏លោកជឿថា នឹងមិនអាចយកឈ្នះ មកលើវិសាខាដោយស្រួលដែរ ហើយក្រុមរបស់លោក ក៏អាចមានឱកាសយកឈ្នះវិញបានដូចគ្នា។ លោកគិតថា ប៉ះក្រុមខ្លាំងដូច្នេះជារឿងល្អបំផុត បើទោះចាញ់វាជាបទពិសោធសម្រាប់វិសាខា ដែលបានលេងជាមួយក្រុមខ្លាំង។
ប្រកួតដំបូងរបស់វិសាខាកាលពីម្សិលមិញគឺយកឈ្នះក្រុមទ័ពជើងទឹករបស់ថៃ Rachanavi ៣-១ ហើយនេះជាប្រកួតទី២ របស់ក្រុមតំណាងឲ្យកម្ពុជាមួយនេះ៕