• 2018-06-28 09:28:36
  • បាល់ទះ

ក្រុម​បាល់ទះ​វិសាខា​ លត់​ក្រុមទ័ព​​ជើង​ទឹក​​ថៃ​ ៣-១

  • 2018-06-28 09:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​របស់​កម្ពុជា​​វិសាខា​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​​បាល់ទះ​ជើង​ទឹក​របស់​ថៃ​ Rachanavi ដោយ​លទ្ធផល​ ៣-១ ថ្ងៃ​នេះ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​ A ដែល​រៀប​ចំ​ដោយ​ប្រទេស​ថៃ។

សកម្មភាព​ប្រកួត (រូបថត៖ SMM Volleyball)

ក្រុម​វិសាខា​បាន​បរាជ័យ​សិត​ទី​១​ដោយ​លទ្ធផល​​ប្រផុតប្រផើយ​បំផុត​​ ២៦-២៨ ប៉ុន្តែ​ក្រុម​ខ្លាំង​កម្ពុជា​មួយ​នេះ​បាន​វាយ​​បក​ក្រុម​​ទ័ព​ជើង​ទឹក​ថៃ​ Rachanavi បាន​៣​សិត​ជាប់​គ្នា​គឺ​ ២៥-១៧. ២៥-​២៣ និង​​២៥-២៣​ដើម្បី​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ដំបូង។

សកម្មភាព​ប្រកួត (រូបថត៖ SMM Volleyball)

ឥឡូវ​នេះ​ក្រុម ទព័​អាកាស​ថៃ ស្ថិត​នៅ​លេខ​១ ឈ្នះ​២​ប្រកួត (ឈ្នះ​ក្រុម​ជើង​ទឹក​ថៃ​ ៣-០ និង​ឈ្នះ Saraburi ៣-០) ​មាន​​៦​ពិន្ទុ។ ចំណែក​ក្រុម​ទ័ពថៃ ក៏​​ឆ្លង​កាត់​២ប្រកួត​ដែរ​​ (​ឈ្នះ​​ក្រុម​ទ័ព​ជើង​ទឹក​ថៃ​ ៣-០ និង​ចាញ់​ទ័ព​​អាកាស​ថៃ ៣-០) មាន​៣​ពិន្ទុស្ថិត​នៅ​លេខ​២​ និង​ក្រុម​របស់​កម្ពុជា វិសាខា ​ទើប​​បាន​​១​ប្រកួត (ឈ្នះ Rachanavi ៣-១) មាន​៣​ពិន្ទុ ស្ថិត​នៅ​លេខ​៣។

សម្រាប់​ការ​ប្រកួត​បន្ទាប់

  • វិសាខា vs ក្រុម​ទ័ព​ថៃ​ ថ្ងៃ​ទី​២៩ មិថុនា​ ២០១៨ វេលា​ម៉ោង​ ២​រសៀល​

  • វិសាខា vs ក្រុម​កង​ទ័ព​អាកាស​ថៃ​ ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​

  • វិសាខា vs ក្រុម​ Saraburi ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់