• 2018-06-27 07:18:21
  • ប្រវត្តិ​​

ចាប់​អារម្មណ៍ Musa ​ខ្សែ​​ប្រយុទ្ធ​នីហ្សេរីយ៉ា​ជា​សេដ្ឋី​ម្នាក់​ប្រចាំ​ស្រុក​កំណើត

  • 2018-06-27 07:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​របស់​ជម្រើស​ជាតិ​ប្រយុទ្ធ​នីហ្សេរីយ៉ា Ahmed Musa ​គឺ​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ហូរហៀរ​ម្នាក់​ក្នុង​ស្រុក​កំណើត​របស់​គេ ដោយ​មាន​ទ្រព្យ​ប្រមាណ​១៣,៦​លាន​ផោន។

ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ​៣​ប្រកួត​កន្លង​ទៅ​គេ​រក​បាន​២​គ្រាប់ តែ​មិន​អាច​ជួយ​នីហ្សេរីយ៉ា​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​បាន​ទេ ក្រោយ​ចាញ់​អាហ្សង់ទីន​ណាត់​ចុងក្រោយ។ Musa បាន​ចូលរួម​ជាមួយ Leicester City កាល​ពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​១៦,៦​លាន​ផោន ផ្ទេរ​ពី​ក្លឹប CSKA Moscow របស់​រុស្សី។ ប៉ុន្តែ​​កាល​ពី​ជើង​ទី​២​រដូវ​កាល​មុន​ គេ​ត្រូវ​បាន​ CSKA Moscow ខ្ចី​ជើង​ត្រលប់​ទៅ​វិញ។

កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​គឺ​ជា​អ្នក​មាន​ម្នាក់​ប្រចាំ​ស្រុក​ដោយ​រស់នៅ​ផ្ទះ​ធំ​និង​មាន​រថយន្ត​ទំនើប​ប្រើប្រាស់។ នៅ​នីហ្សេរីយ៉ា Musa ជា​ម្ចាស់​​មជ្ឈមណ្ឌល​កីឡាករ​និង​ហាត់ប្រាណ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស។ ក្រៅ​ពី​នេះ​គេ​ក៏​បាន​ទិញ​ការ៉ាកាស​សាំងមួយ​កន្លែង​ឈ្មោះ​ថា MYCA-7ផង​ដែរ៕

​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់