• 2018-06-27 06:28:30
  • បាល់ទះ

​ក្រុម​អូស្ត្រាលី​ដក​ខ្លួន នាំ​ឲ្យ​​កម្មវិធី​ប្រកួត​របស់​វិសាខា​នៅ​ថៃ​​ដូរ​ទាំង​ស្រុង

  • 2018-06-27 06:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​បាល់ទះ​កម្រិត A ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ថៃ ត្រូវ​បាន​ក្រុម Fiji ​ របស់​អូស្រ្តាលី​សុំ​ធ្វើ​ការ​ដក​​ខ្លួន ដូច្នេះ​ការ​ប្រកួត​ត្រូវ​ប្ដូរ​ទាំង​ស្រុង។

ក្រុម​ វិសាខា កាល​លើក​ពាន​កីឡា​ជាតិ

ដើម​ឡើយ​ពាន​នេះ​​មាន​ក្រុម​ចូល​រួម​ចំនួន ៦ ហើយ​បែង​ចែក​ជា​ពីរ​ពូល។ ប៉ុន្តែ​ក្រោយ​ក្រុម​​​មក​ពី​អូស្ត្រាលី​ខាង​លើ​ដក​ខ្លួន ដូច្នេះ​មិន​មាន​ការ​បែងចែក​ពូល​ឡើយ ដោយ​ក្រុម​ទាំង​ ៥ ត្រូវ​ប្រកួត​វិលជុំ​ ដើម្បី​សន្សំ​ពិន្ទុ ហើយ​អ្នក​ដែល​មាន​ពិន្ទុ​លើ​គេ នឹង​​ក្លាយ​ជា​ជើង​ឯក​តែម្ដង។

​ក្រុម​វិសាខា​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង ២ ដោយ​ត្រូវ​ប៉ះ​ក្រុម Rachanavi ។ ដោយ​ឡែក​ក្រុម Rachanavi នេះ​ នឹង​ត្រូវ​​ប្រកួត​នៅ​ថ្ងៃ​នេះ​វេលា​ម៉ោង ១២​:០០​នាទី​ថ្ងៃ​ត្រង់​ជា​មួយ​​ក្រុម​ខ្លាំង Air Force ៕

កម្មវិធីប្រកួត​ទាំង​ស្រុង

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់