- 2018-06-26 08:36:14
- ព័ត៌មាន
ទុកចោល៣ឆ្នាំ ទីបំផុតរកឃើញអ្នកស្នងលេខ៨របស់ Gerrard នៅ Liverpool
- 2018-06-26 08:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុកចោល៣ឆ្នាំ ទីបំផុតរកឃើញអ្នកស្នងលេខ៨របស់ Gerrard នៅ Liverpool
ចន្លោះមិនឃើញ
Naby Keita នឹងពាក់លេខ៨ដ៏ល្បីល្បាញរបស់ Steven Gerrard នៅ Liverpool បន្ទាប់ពីលេខនេះត្រូវបានរក្សាទុកគ្មានអ្នកប្រើនៅប៉ុន្មានឆ្នាំចុងក្រោយ។
ខ្សែបម្រើសញ្ជាតិហ្គីណេបានចុះហត្ថលេខាលេងឲ្យក្រុមហង្សក្រហមកាលពីរដូវក្ដៅប៉ុន្តែមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេគឺត្រូវរង់ចាំរហូតដល់ថ្ងៃទី១ ខែកក្កដាខាងមុខ។ Keita បានទៅដល់ទីក្រុងលីវើភូល ប្រទេសអង់គ្លេស និងត្រៀមហ្វឹកហាត់ជាមួយក្រុមលើកដំបូងនៅថ្ងៃទី២ ខែកក្កដា។
កីឡាករវ័យ២៣ឆ្នាំ នឹងពាក់អាវលេខ៨ក្នុងប្រកួតមិត្តភាពជាមួយ Chester ថ្ងៃទី៧ ខែកក្កដា។ លេខ៨បានប្រើដោយវីរបុរស Gerrard ដែលអ្នកគាំទ្រ Liverpool គោរពស្រឡាញ់បំផុតក្រោយធ្លាប់ជួយក្រុមឈ្នះ Champions League, UEFA Cup និង FA Cup មុនចាកចេញទៅលេងនៅអាមេរិកក្នុងឆ្នាំ២០១៥។
លេខអាវខាងលើនេះបានទុកចោលមួយរយៈធំ ព្រោះតែខ្លាចសម្ពាធពីអ្នកគាំទ្រនិងមិនទាន់រកឃើញកីឡាករណាសក្ដិសមពាក់ តែយ៉ាងណាទីបំផុត Keita ដែលពាក់លេខ៨នៅក្លឹបចាស់ RB Leipzig នឹងចូលខ្លួនមកសាកល្បងមុនគេ៕