• 2018-06-26 03:47:24
  • ព័ត៌មាន

ថ្ងៃ​នេះ​កីឡា​ការិនី​ខ្មែរ​ឆ្នើម​​នៅ​កូរ៉េ​ ស្រួង ភាវី មកកម្ពុជា​​​​ចូល​រួម​សន្តិបាត​សហព័ន្ធ​ស្នូកឃ័រ

  • 2018-06-26 03:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ស្នូក​ឃ័រ​កម្ពុជា​ដ៏​ឆ្នើម​នៅ​ប្រទេស​កូរ៉េ​ ស្រួង​ ភាវី​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កំណើត​នា​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ចូល​រួម​អបអរសាទរ​​និង​ទទួល​តួនាទី​​ក្នុង​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​ដែល​នឹង​ប្រកាស​សុពលភាព​អាណត្តិ​ទី​១​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

កីឡាការិនី ស្រួង ភាវី (រូបថត​ផ្តល់​ឲ្យ)

ស្រួង ភាវី បាន​ប្រាប់​ពី​ប្រទេស​កូរ៉េ​ថា នឹង​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​ ខែ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​ក្នុង​ពិធី​ប្រកាស​សុពលភាព​​​អាណត្តិ​ទី​១​​នៃ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ស្រប​ពេល​ដែល​កីឡា​ប្រភេទ​នេះ​កំពុង​រីក​ចម្រើន។ ការ​បង្កើត​សហព័ន្ធ​នេះ​ឡើង​ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​មាន​សិទ្ធិ​​ជា​សកល​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​​​លើ​ឆាក​អន្តរជាតិ។​​

ស្រួង ភាវី និង​ពាន​រង្វាន់​ដែល​ឈ្នះ​កន្លង​មក (រូបថត​ផ្តល់​ឲ្យ)

ជាក់​ស្តែង​កីឡា​ការិនី​ ស្រួង​ ភាវី​ ​ជា​​កីឡា​ការិនី​ខ្មែរ​ទី​១​​​ដែល​កំពុង​ល្បី​ល្បាញ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​​បណ្តាល​ប្រទេស​ផ្សេង​ៗ។ កីឡា​ការិនី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ឈ្នះ​​បាន​ពាន​រង្វាន់​​ជា​ច្រើន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ។

សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​​មាន​ លោក​ ជុំ កុសល ជា​ប្រធាន​ លោក​បណ្ឌិត​ ឌួង លាង​ ប្រធាន​ស្ដី​ទី​ លោក​ឧកញ៉ា​ សៅ វល័ក្ខណ៍ អនុ​ប្រធាន​ លោក​ មួន​ ម៉ារ៉ា​ អគ្គលេខាធិការ​ លោក​ សុខ ទី​ អគ្គហិរញ្ញិក លោក​ យឺន ពន្លក​ អគ្គលេខាធិការរង លោក​មេធាវី​ ភិន ឈុនទៀង ទី​ប្រឹក្សា​ច្បាប់​ លោក​ស្រី​ ស្រួង​ ភាវី​ ជា​សមាជិក​ លោក​ ឆាយ បញ្ញា ជា​សមាជិក​ លោក​ នួន រតនៈ ជា​សមាជិក​ លោក​ ជា វ៉ាន់សាន្ត ជា​សមាជិក​ លោក​ សែម សុវ័ន​ ជា​សមាជិក​ លោក ភួង សំអុន ជា​សមាជិក​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់