• 2018-06-19 08:55:12
  • បាល់ទាត់

តាម​ប្រវត្តិ​ជប៉ុន មិន​ដែល​ឈ្នះ​ក្រុម​នៅ​អាមេរិក​ខាងត្បូង​​ម្ដង​ណា​សោះ​នៅ WC

  • 2018-06-19 08:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​​ជាតិ​ជប៉ុន​ត្រូវ​មាន​ភារកិច្ច​ធំ​នៅ​យប់​ម៉ោង​៧​នេះ​ក្នុង​ប្រកួត​ដំបូង​ ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ពី​អាមេរិក​ខាងត្បូង​កូឡុំប៊ី ដើម្បី​ដើម្បី​បាន​៣​ពិន្ទុ​ដ៏​សំខាន់។ ដូច្នេះ​មក​ដឹង​រឿង​របស់​ក្រុម​ទាំង​ពីរ៖

ព័ត៌មាន​ជុំ​វិញ​ក្រុម​ទាំង​ពីរ

  • កូឡុំប៊ី​នឹង​សម្រេច​ចុងក្រោយ​​លើ​​បញ្ហា​កាយ​សម្បទា​របស់​ James Rodriguez ក្រោយ​​មាន​ការ​ព្យាបាល​របួស​សាច់ដុំ
  • ខ្សែ​ការពារ​ឆ្វេង​របស់ កូឡុំប៊ី Frank Fabra បា​ន​ដក​ខ្លួន​ចេញ​ពី World Cup បន្ទាប់​ពី​មាន​របួស​ជង្គង់​កាល​ពី​​ពី​ដើម​ខែ​នេះ
  • ខ្សែ​ប្រយុទ្ធ​ជប៉ុន Shinji Okazaki  កំពុង​ព្យាបាល​​របួស​កំភួន​ជើង​​ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ
  • Yoshinori Muto របស់​ក្លឹប Mainz ឬ Yuya Osako របស់​ក្លឹប Werder Bremen ត្រូវ​ជំនួស​តំណែង​Okazaki 
  • គ្រូ​ជប៉ុន  Akira Nishino មិន​ជ្រើសរើស​ឲ្យ​ Keisuke Honda ជាប់​១១​នាក់​ដំបូង​ឡើយ ដោយ​សារ​ធ្លាក់​ជើង​ស៊ុត

ប្រវត្តិ​ជួប​គ្នា

  • ​កូឡុំប៊ី លេង​ជាមួយ​ជប៉ុន​៣​ដង​មិន​ដែល​ស្គាល់​ជាតិ​ចាញ់​ទេ ពោល​ឈ្នះ​២​ ស្មើ​១
  • ក្រុម​ទាំង​ពីរ​ជួប​គ្នា​ចុងក្រោយ​នៅ World Cup ឆ្នាំ ២០១៤ ក្នុង​ពូល​ ពេល​នោះ កូឡុំប៊ី​ឈ្នះ ៤-១

រឿងរ៉ាវ​ទាក់ទង​នឹង​កូឡុំប៊ី

  • ក្នុង​វគ្គ​ជម្រុះ​ឡើង​មក​ប្រទេស​រុស្សី​ ​កូឡុំប៊ី​រក​បាន​២១​គ្រាប់ ក្នុង​១៨​ប្រកួត។ មាន​តែ​កីឡាករ​៣​នាក់​ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​គឺ James Rodriguez (៦​គ្រាប់), Carlos Bacca (៣គ្រាប់) និងFalcao (២គ្រាប់)
  • ១៨​ប្រកួត​របស់​ពួក​គេ​នៅ World Cup តែងតែ​បញ្ចប់​ដោយ​មាន​គ្រាប់​បាល់
  • World Cup២០១៤ កូឡុំប៊ី​រក​បាន​១២​គ្រាប់ ក្នុង​៥​ប្រកួត ខណៈ Juan Cuadrado ជា​អ្នក​ Assist បាន​ច្រើន​ជាង​គេ​៤​គ្រាប់។

​​​​​​​​រឿងរ៉ាវ​ទាក់ទង​នឹង​ជប៉ុន

  • ក្រុម​រហស្សនាម​សាមូរ៉ៃ​ខៀវ​មិន​ដែល​ឈ្នះ​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង​ម្ដង​ណា​ទេ​នៅ World Cup ពោល​ស្មើ​១​ ចាញ់​៣
  • ៥​ប្រកួត​​ចុងក្រោយ​​នៅ World Cup ជប៉ុន​​ឈ្នះ​ម្ដង​គត់​សម្រាប់​ការ​ប្រកួត​បើក​ឆាក​​ប្រកួត​ដំបូង ក្នុង​នោះ​ឈ្នះ​កាមេរ៉ូន ១-០ ឆ្នាំ​២០១០
  • ប្រកួត​កម្ដៅ​សាច់ដុំ​ចុងក្រោយ ជប៉ុន​យក​ឈ្នះ​ប៉ារ៉ាហ្គាយ ៤-២ តែ​នេះ​គឺ​ជា​ជ័យជម្នះ​តែ​ម្ដង​គត់​​ក្នុង​៥​ប្រកួត​​រយៈពេល​១​ឆ្នាំ។ ពួក​គេ​ស្មើ​ម៉ាលី និង​ចាញ់​អ៊ុយក្រែន ហ្គាណា និង​ស្វីស
  • ១៤​ប្រកួត​ចុងក្រោយ​នៅ​ជម្រើស​ជាតិ Honda​ រក​មិន​បាន​១​គ្រាប់​សោះ។

១១​នាក់​កូឡុំប៊ី

១១​នាក់​ជប៉ុន​​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់