• 2018-06-19 04:56:29
  • បាល់ទាត់

ផឹក​អស់​ស្ទះ! ​អ្នក​គាំទ្រ​អង់គ្លេស​ទូទាំង​ប្រទេស ​ផឹក​អស់​១៤​លាន​កែវ​ក្នុង​ជ័យជម្នះ​យប់មិញ

  • 2018-06-19 04:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​ទុយណេស៊ី​ក្នុង​លទ្ធផល ២-១ ​ក្នុង​ប្រកួត​បើក​ឆាក​របស់​ខ្លួន ​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​កាល​ពី​យប់មិញ​នេះ។

មាន​អ្នក​គាំទ្រ​២​ពាន់​នាក់ ​បាន​ធ្វើ​ដំណើរ​ពី​អង់គ្លេស​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់​ដល់​ទឹក​ដី​រុស្ស៊ី ​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ដែល​មិន​បាន​ទៅ​វិញ ​ក៏​មាន​កម្មវិធី​ជប់លៀង​សឹង​តែ​គ្រប់​កន្លែង​ផង​ដែរ។ សមាគម​ស្រាបៀ ​និង​កន្លែង​កម្សាន្ត​នៅ​អង់គ្លេស ​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា ​អំឡុង​ពេល​អង់គ្លេស​លេង​យប់មិញ ​និង​ទទួល​បាន​ជ័យជម្នះ​ផង​នោះ ​អ្នក​គាំទ្រ​ទូទាំង​ប្រទេស ​ផឹក​ស្រា​មិន​តិច​ជាង​១៤​លាន​កែវ​នោះ​ទេ។ ដោយ​ចំនួន​នេះ ​បាន​ជំរុញ​ដល់​សេដ្ឋកិច្ច​វិញ​ប្រមាណ​៤២​លាន​ផោន​ឯ​ណោះ។

ប្រភព​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​អ្នក​គាំទ្រ​អង់គ្លេស​ទាំង​អស់ ​ភាគ​ច្រើន​មិន​អង្គុយ​មើល​បាល់​នៅ​ផ្ទះ​នោះ​ទេ ពួកគេ​បាន​នាំ​គ្នា​ទៅ​រក​កន្លែង​ជុំ​គ្នា​នៅ​តាម Pub ​នានា ​ដើម្បី​មើល​ការ​ប្រកួត។ ជាមួយ​ជ័យជម្នះ​បើក​ឆាក​នេះ​ដែរ ​ពួកគេ​ពិត​ជា​សប្បាយ​ចិត្ត​និង​ជប់​លៀង​រហូត​ទល់​ភ្លឺ​ក៏​មាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់