• 2018-06-19 04:05:24
  • បាល់ទាត់

សុខៗ Romos​ ដុត​អាជ្ញាកណ្ដាល VAR ម្នាក់​លេង ព្រោះ​មុខ​ដូច​មិត្ត​រួម​ក្រុម​

  • 2018-06-19 04:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​អេស្ប៉ាញ Sergio Ramos បាន​ទស្សនា​ការ​ប្រកួត World Cup ហើយ​បាន​ឃើញ​​ក្រុម​ការងារ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ម្នាក់ មើល​ពី​ចំហៀង​ស្រដៀង​មិត្ត​រួម​ក្រុម Lucas Vázquez។

Ramos បាន​ថត​រួប​អាជ្ញាកណ្ដាល​នោះ​ទុក រួច​ផុស​​លើ​បណ្ដាញ​សង្គម Twitter និង​ភ្ជាប់​ឲ្យ Vázquez។ ក្រោយ​ពី​ឃើញ​រូប​ដ៏​គូ​ឲ្យ​អស់​សំណើច​នេះ Vázquez បាន​តប​ទៅ Romos ថា៖ "ប្រសិន​ជា​យើង​ជា​​អាជ្ញាកណ្ដាល​រូប​នោះ ឯង​គ្មាន​បាន​លេង​៥​នាទី​ចុងក្រោយ​លើ​ទីលាន​ទេ"។

យ៉ាងណាមិញ នេះ​គ្រាន់​តែ​ជា​ការ​លេង​សើច​របស់​កីឡាករ​ទាំង​ពីរ ហើយ​នៅ​ប្រកួត​ដំបូង​ពួក​គេ​មិន​ទាន់​សាង​កំហុស​បាន​កាត​នៅ​ឡើយ​ទេ។ Ramos និង Vázquez ជា​កម្លាំង​សំខាន់​សម្រាប់​គោជល់​អេស្ប៉ាញ​​នៅ World Cup ឆ្នាំ​នេះ នៅ​ប្រកួត​ដំបូង​ពួក​គេ​បាន​ជួយ​ក្រុម​ស្មើ​គ្នា​ ៣-៣ ជាមួយ​ម្ចាស់​ជើង​ឯង Euro 2016 ព័រទុយហ្គាល់៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់