• 2018-06-19 03:30:54
  • បាល់ទាត់

ណាហ្គាវើល ​ត្រលប់​មក​កំពូល​តារាង​លីគ​កម្ពុជា​វិញ ​ក្រោយ​ឈ្នះ​វេស្ទើន ១០-១

  • 2018-06-19 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ណាហ្គាវើល​បាន​ត្រលប់​មក​គ្រង​តំណែង​កំពូល​តារាង​លីគ​កម្ពុជា​វិញ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ១០-១ ​ស្រប​ពេល​បឹង​កេត​បាន​ត្រឹម​ស្មើ វិសាខា ​១-១។

ណាហ្គាវើល ​បាន​ស៊ី​ក្រុម​វេស្ទើន​ច្រើន​មែនទែន រហូត​ដល់​១០​គ្រាប់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១០​កន្លង​ទៅ។ ​ក្រុម​របស់​លោក​មាស ចាន់ណា ​ធ្វើ​បាន​ល្អ​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​កំពូល​តារាង​លីគ​វិញ​ហើយ ​បន្ទាប់​ពី​ក្រុម​បឹង​កេត ​លេង​បាន​ត្រឹម​ស្មើ​វិសាខា ​១-១ ​ទទួល​បាន​ត្រឹម​១​ពិន្ទុ​បន្ថែម​ប៉ុណ្ណោះ។ សរុប​មក ​ណាហ្គាវើល ​មាន​២៥​ពិន្ទុ ​ឈរ​លេខ​១ ​ខណៈ​ដែល​ក្រុម​បឹង​កេត ​ឈរ​លេខ​២ ​មាន​ត្រឹម​២៤​ពិន្ទុ។

ការ​ប្រកួត​នៅ​ជើង​ទី​១​នៃ​លីគ​កំពូល​កម្ពុជា ​នៅ​សល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ស្រប​ពេល​ដែល​១​ប្រកួត​នោះ ​គឺ​ក្រុម​កំពូល​តារាង​ណាហ្គាវើល ​ប៉ះ​ជាមួយ​ក្រុម​លេខ​២ បឹង​កេត ​តែ​ម្ដង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​វេលា​ម៉ោង​៦​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ចប់​ជុំ​ទី​១​នេះ​ទៅ ​រដូវ​កាល​ដោះដូរ​កីឡាករ​ក៏​ចូល​មក​ដល់ (ពី​ថ្ងៃ​១៥​ដល់​២៩​មិថុនា​ឆ្នាំ​២០១៨) ​ហើយ​ក្លឹប​ទាំង​អស់​ក្នុង​លីគ​មាន​សិទ្ធ​ទិញ​កីឡាករ​ថ្មី​ចូល ​ខ្មែរ​៣​នាក់​និង​បរទេស​៣​នាក់។ ​ក្រោយ​ចុះ​បញ្ជី​រួច​រាល់ កីឡាករ​ថ្មី​ដែល​ទិញ​ចូល អាច​បង្ហាញ​ខ្លួន​បាន​នៅ​ជើង​ទី​២​លីគ​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់