- 2018-06-19 02:42:11
- បាល់ទាត់
ម៉ាស៊ីនយន្តហោះរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីតឆេះ ពេលធ្វើដំណើរទៅប្រកួតទី២
- 2018-06-19 02:42:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីនយន្តហោះរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីតឆេះ ពេលធ្វើដំណើរទៅប្រកួតទី២
ចន្លោះមិនឃើញ
យន្តហោះមួយគ្រឿងដែលដឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតបានឆេះម៉ាស៊ីន អំឡុងពេលដឹកក្រុមកីឡាករទៅប្រកួតទីពីរក្នុងទីក្រុង Rostov-on-Don ប្រទេសរុស្សី។
ក្នុងការប្រកួតទី១ អារ៉ាប៊ីសាអ៊ូឌីតបានប្រកួតចាញ់ម្ចាស់ផ្ទះរុស្សីដល់ទៅ៥ទល់នឹង០នៅថ្ងៃបើកកម្មវិធី World Cup ហើយត្រូវប្រកួតទី២ជាមួយក្រុមខ្លាំងមកពីអាមេរិកខាងត្បូងអ៊ុយរុយហ្គាយនៅថ្ងៃស្អែកនេះ។ សម្រាប់ហេតុការណ៍ដែលបានកើតឡើងខាងលើមិនបានធ្វើឲ្យកីឡាករនិងមន្ត្រីខាងអារ៉ាប៊ីសាអ៊ូឌីតមានបញ្ហាឡើយ។
បើតាមខាងជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសលើបណ្ដាញសង្គម Twitter ថា ពិតជាមានភ្លើងឆេះម៉ាស៊ីនយន្តហោះមែនពេលកំពុងហោះហើរ ប៉ុន្តែពេលនេះកីឡាករនិងមន្ត្រីទាំងអស់បានចុះចតដោយសុវត្ថិភាព និងកំពុងសម្រាកក្នុងកន្លែងស្នាក់នៅ។
ក្នុងពូល A ពេលនេះ អារ៉ាប៊ីសាអ៊ូឌីតកំពុងនៅបាតតារាងមាន០ពិន្ទុជាមួយអេហ្ស៊ីប ខណៈរុស្សីនិងអ៊ុយរុយហ្គាយ នៅលេខ១&២៕