• 2018-06-18 17:49:15
  • ព័ត៌មាន

២គ្រាប់របស់ Lukaku ជួយបែលហ្សិកឈ្នះប៉ាណាម៉ាយ៉ាងកក់ក្ដៅ

  • 2018-06-18 17:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកបានយកឈ្នះ ក្រុមជម្រើសជាតិប៉ាណាម៉ាដោយលទ្ធផលរហូត ៣ទល់នឹង០ ក្នុងការប្រកួត World Cup វគ្គសន្សំពិន្ទុពូល G។

ជំនួបនៅកីឡដ្ឋាន Fisht Stadium ក្រុមជើងខ្លាំងមកពីអ៊ឺរ៉ុបមិនអាចធ្វើអ្វីប៉ាណាម៉ាបានទេនៅវគ្គទីមួយ តែពួកគេរកបានរហូត៣គ្រាប់ដូចទឹកបាក់ទំនុបនៅវគ្គទីពីរ។ គ្រាប់ដំបូងកើតឡើងនៅនាទី ៤៧ដោយខ្សែប្រយុទ្ធ Dries Mertens មកពីក្រុម Napoli។

ស្របពេល២គ្រាប់បន្តបន្ទាប់សុទ្ធតែជាថ្វីជើងរបស់តារាជើងស៊ុត Romelu Lukaku មកពី Manchester United នៅនាទី៦៩ និង៧៥។ ជ័យជម្នះនេះធ្វើឲ្យក្រុមរហស្សនាមថា បិសាចក្រហមទ្វីបអឺរ៉ុបឈរលេខមួយជាបន្តអាសន្នក្នុង ពូល G រង់ចាំអ៊ុតមើលលទ្ធផលរវាងតោកំណាចអង់គ្លេសដែលត្រូវប៉ះទុយណេស៊ីនៅម៉ោង១រំលងអាធ្រាត្រ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់