- 2018-06-19 06:29:10
- កីឡាផ្សេងៗ
សហព័ន្ធស្នូកឃ័រកម្ពុជា បើកកិច្ចប្រជុំជាមួយ NOCC ត្រៀមមហាសន្និបាតលើកទី១ពេលខាងមុខ
- 2018-06-19 06:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធស្នូកឃ័រកម្ពុជា បើកកិច្ចប្រជុំជាមួយ NOCC ត្រៀមមហាសន្និបាតលើកទី១ពេលខាងមុខ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា បើកកិច្ចប្រជុំ ក៏ដូចជាជជែកពិភាក្សាជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមធ្វើមហាសន្និបាតលើកទី១របស់នៅពេលខាងមុខឆាប់ៗនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ដោយសារតែមានសមាសភាពមួយចំនួនរបស់សហព័ន្ធកីឡាស្នូកឃ័ររវល់មិនចូលរួមគ្រប់ចំនួនល្អ ដូច្នេះមិនអាចប្រកាសធ្វើមហាសន្និបាតលើកទី១នាថ្ងៃនេះទេ។ អាចថាឱកាសល្អនៅពេលខាងមុខសមស្របណាមួយជុំគ្នាចាំធ្វើតែម្ដង។
អគ្គលេខាធិការខាងលើបន្តថា ឆ្លៀតក្នុងពេលជួបជុំនោះបានពន្យល់នូវកិច្ចការមួយចំនួនធំ ដែលសហព័ន្ធក៏ដូចជាមន្ត្រីសហព័ន្ធទាំងអស់ត្រូវធ្វើ អនុវត្តដើម្បីដំណើរការងាររលូនទៅបាន ទាំងកិច្ចការរដ្ឋបាល បច្ចេកទេសទៅលើកីឡាករ កីឡាការិនី រួមនិងស្ថាប័នជាតិ និងអន្តរជាតិ ដែលពួកគេត្រូវការទំនាក់ទំនងជាចាំបាច់។
អ្នកជំនាញខាងកីឡារូបនេះក៏សាទរ និងថ្លែងអំណរគុណដល់មន្ត្រីសហព័ន្ធនានា រួមនិងសប្បុរសជន ដែលខ្នះខ្នែងផ្ដួចផ្ដើមឲ្យមានកីឡាស្នូកឃ័រនេះឡើយវិញ បន្ទាប់ពីឈប់ដំណើរការអស់រយៈពេលយូរមកហើយ។ ឯកឧត្តមសង្ឃឹមថាកីឡាស្នូកឃ័រនេះ នឹងជួយដល់ការរកមេដាយនាព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០១៩ ហើយនេះក៏ជាការត្រៀមខ្លួនជាបណ្ដើរៗនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។
រំលឹកដែរថា កម្មវិធីជួបជុំពិភាក្សារបស់សហព័ន្ធកីឡាស្នូកឃ័រនេះ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅ NOCC ដោយមានការចូលរួមពីសំណាក់មន្ត្រីសហព័ន្ធចំនួនផ្ទាល់ និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕