• 2018-06-18 06:45:13
  • ព័ត៌មាន

រុស្ស៊ីហាមអ្នកគាំទ្រនីហ្សេរីយ៉ាកុំឲ្យយកមាន់ចូលកីឡដ្ឋាន

  • 2018-06-18 06:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធររុស្ស៊ីបានអំពាវនាវឲ្យអ្នកគាំទ្រក្រុមនីហ្សេរីយ៉ា កុំឲ្យយកសត្វមាន់ចូលក្នុងកីឡដ្ឋានសម្រាប់ការប្រកួត World Cup។

ក្រុមជម្រើសជាតិនីហ្សេរីយ៉ាបានចាញ់ក្រូអាត ២ទល់នឹង០ ក្នុងការប្រកួតសន្សំពិន្ទុពូលD ក្នុងនោះមានអ្នកគាំទ្រមួយចំនួនព្យាយាមយកសត្វមាន់មានជីវិតចូលទៅក្នុងកីឡដ្ឋាន។ ជនជាតិនីហ្សេរីយ៉ា មានជំនឿថាសត្វមាន់ដែលលាបពណ៌បៃតង និងស នឹងនាំសំណាងល្អដល់កីឡាករនៅអំឡុងពេលប្រកួត។

យ៉ាងណាអាជ្ញាធរបានជូនដំណឹងថាពួកគេអាចទិញមាន់នៅទីណាក៏បាន តែការយកមាន់ចូលកីឡដ្ឋានគឺជារឿងត្រូវហាមឃាត់។ នៅប្រកួតបន្ទាប់ នីហ្សេរីយ៉ា ត្រូវប៉ះជាមួយអ៊ីស្លង់នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ៕

ប្រភព៖ BBC អត្ថបទ៖ វីរ័ត្ន

មតិយោបល់