• 2018-06-18 03:54:44
  • ព័ត៌មាន

Maradona ថាគ្រូអាហ្សង់ទីនកុំមកផ្ទះវិញបើឲ្យក្រុមលេងដូចកាលប៉ះអ៊ីស្លង់ទៀត

  • 2018-06-18 03:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស Diego Maradona បានរិះគន់ចំៗទៅលោក Jorge Sampaoli គ្រូបង្វឹកអាហ្សង់ទីនបន្ទាប់ពីក្រុមរងលទ្ធផលខកចិត្តស្មើគ្នាជាមួយអ៊ីស្លង់ក្នុងការប្រកួតបើកឆាក World Cup របស់ខ្លួន។

Maradona

ក្រោយការប្រកួតបញ្ចប់ក្នុងលទ្ធផល១ទល់នឹង១ Maradona បាននិយាយថាគ្រូបង្វឹក Sampaoli កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងពិតប្រាកដហើយ លោកកុំត្រឡប់មកអាហ្សង់ទីនវិញអីបើដឹកនាំក្រុមលេងរបៀបនេះ។

“ខ្ញុំពិតជាខឹងចំពោះមេដំបូលរបស់ក្រុមជម្រើសជាតិ។ វាគឺជាការធ្វេសប្រហែសមួយដែលគ្រូបង្វឹកគ្មានការត្រៀមខ្លួនទុកជាមុនពេលលេងទល់នឹងក្រុមអ៊ីស្លង់ដែលមានកីឡាករកម្ពស់ខ្ពស់ចាប់ពី១,៩០ម៉ែត្រ សឹងគ្រប់គ្នា។ ខ្ញុំមិនបន្ទោសកីឡាករទេពិសេសគឺ Messi ព្រោះគេបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងប្រកួតនោះ”។ Maradona ប្រាប់ទូរទស្សន៍ Venezuelan ដូច្នេះ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់