• 2018-06-16 09:53:45
  • ព័ត៌មាន

អ្នក​សារព័ត៌មាន​​ទាំង​អស់​តម្រូវ​ឲ្យ​សួរ Griezmann ជា​ភាសា​បារាំង​​មុន​ World Cup ដើម្បី​បញ្ចៀស​បញ្ហា​មួយ (វីដេអូ)

  • 2018-06-16 09:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ពេល​ដែល​បារាំង​ត្រូវ​ប្រកួត​បើកឆាក​ទល់​នឹង​អូស្រ្តាលី អ្នក​សារព័ត៌មាន​​ទាំង​អស់​តម្រូវ​ឲ្យ​សួរ Griezmann ជា​ភាសា​បារាំង​​ដើម្បី​​ចៀសវាង​សំណួរ​អំពីអនាគត​របស់​កីឡាករ​សញ្ជាតិ​បារាំង​នៅ Atletico Madrid ។

រូបភាព​ផ្តល់​ដោយ AFP

ក៏​ប៉ុន្តែ​អ្នកសារព័ត៌មាន​របស់​អេស្ប៉ាញ​លោក Pedro Morata បាន​ប្រើ​​​​កម្មវិធី​បក​ប្រែ​នៅ​លើ​ទូរស័ព្ទ ប្រែ​ពី​ភាសា​អេស្ប៉ាញ​​ទៅ​ភាសា​បារាំង។ គ្រាន់​តែ​កាន់​មីក្រូ​ភ្លាម អ្នក​សម្រប​សម្រួល​សួរ​អ្នកសារព័ត៌មាន​ភ្លែត​ថា​និយាយ​ភាសា​បារាំង​អត់?

មិន​ចាំ​យូរ​លោក Pedro Morata ងក់​ក្បាល​ផង​ឆ្លើយ​​ជា​ភាសា​បារាំង​ផង ដាក់​មីក្រូ​ជិត​ speaker ទូរស័ព្ទ រួច​លើក​មីក្រូ​ជា​សញ្ញា​ប្រាប់ Griezmann ថា​​លោក​នឹង​ឲ្យ​ទូរស័ព្ទ​លោក​និយាយ​ជា​ភាសា​បារាំង​​សួរ​ខ្សែប្រយុទ្ធ​រូប​នោះ។

រូបភាព​ផ្តល់​ដោយ AFP

ទូរស័ព្ទ​របស់​​អ្នកសារព័ត៌មាន​អេស្ប៉ាញ​ចាប់​ផ្តើម​សួរ​​ជា​ភាសា​បារាំង​ទៅ​កាន់​ខ្សែប្រយុទ្ធ​របស់​​ក្រុម​មាន់​គក​បារាំង​ថា "ខ្ញុំ​ចង់​សួរ​អ្នក​ថា​តើ​អ្នក​បាន​សម្រេច​ចិត្ត​រួច​ហើយ​ឬ​នៅ​ថា​បន្ត​ជាមួយ Atletico Madrid ឬ នឹង​ចាក​ចេញ​ទៅ​កាន់ Barcelona?”។ តែ​ត្រូវ​អ្នក​សម្របសម្រួល​កាត់ មិន​ឲ្យ​ Griezmannឆ្លើយ​សំនួរ​នោះ​ ចង្អុល​ឲ្យ​អ្នក​ផ្សេង​សួរ​ម្តង ខណៈ Griezmann បាន​ត្រឹម​សើច​ ព្រោះ​អស់​សំណើច​នឹង​ល្បិចរបស់​​​អ្នកសារព័ត៌មាន​សម័យ​ថ្មី។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ​​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់