• 2018-06-15 02:51:01
  • ប្រដាល់

វ៉ៃ​ថ្ងៃ​អាទិត្យ​នេះ​ ធឿន​ ធារ៉ា​ ​ហ្វឹកហាត់​ត្រៀមបាន​ជិត​១ខែ

  • 2018-06-15 02:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ ថា​សម្រាប់​ការ​ប្រកួត​ជួប​ជើង​ខ្លាំង​ថៃ​ នា​ថ្ងៃ​អាទិត្យ​ ចុង​សប្ដាហ៍​នេះ​ បាន​ត្រៀម​ដល់​ទៅ​ជិត១ខែ​ ប៉ុន្តែ​មិន​ទាន់​ហ៊ាន​សង្ឃឹម​ឈ្នះ​ច្រើន​ណាស់ណា​ទេ​ ព្រោះ​ប៉ះ​គេ​ល្អ​ដែរ។​

កីឡាករ​ ធឿន​ ធារ៉ា​

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​មិត្តភាព​ថ្ងៃ​អាទិត្យ​នេះ​ រូប​គេ​ត្រៀម​បាន​រួច​រាល់​ហើយ​ ទាំង​ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ការ​ហូបចុក​ជា​ដើម។​ បើ​គិត​មក​ពេល​នេះ​ ការ​ហ្វឹកហាត់​ត្រៀម​នេះ​ប្រហែល​ជិតមួយ​ខែ​ផង​ដែរ។​

កីឡាករ​ ធឿន​ ធារ៉ា ពេលហ្វឹកហាត់​

អ្នកប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​នេះ​បន្ថែម​ថា​ Chai Shou Sor Khamsing​ ថៃ​ម្នាក់​នេះ​គេ​ល្អ​គ្រប់​ស្នៀត​ ហើយ​បើ​តាម​ការ​មើល​វីដេអូ​ប្រកួត​កន្លង​មក​នោះ​ គឺ​អ្នក​ប្រដាល់​រូប​នេះ​ទាត់​ធ្ងន់​ និង​ចូល​វ៉ៃ​ជង្គង់​បាន​ល្អ។​ កីឡាករ​របស់​កម្ពុជា​ខាង​លើ​ មិន​ទាន់​ហ៊ាន​សង្ឃឹម​ច្រើន​ថា​ទទួល​បាន​ជ័យជម្នះ​លើ​ថៃ​ឡើយ​ ព្រោះ​គេ​ក៏​ខ្លាំង​ដែរ​ ប៉ុន្តែ​តាម​ការ​ហ្វឹកហាត់​ និង​កែង​ដ៏​ល្អ​របស់​ខ្លួន​ អាច​ថា​នឹង​ធ្វើ​បាន​ល្អ​នៅ​ពេល​នោះ។​

ធឿន​ ធារ៉ា​ ឈ្នះ​ថៃ​ពីមុន​

ធឿន​ ធារ៉ា​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ក្រសួង​កសិកម្ម​ និង​ជា​កីឡាករ​ជម្រើស​រើស​ជាតិ​កម្ពុជា​ផង​ដែរ​ គេ​នឹង​ត្រូវ​ស្វាគមន៍​ថៃ​ Chai Shou Sor Khamsing​ នៅ​សង្វៀន​ CNC ​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​មិថុនា​ ២០១៨​ វេលា​ម៉ោង​ ១១ព្រឹកតទៅ៕​

ស្តាប់​ការ​លើក​ឡើង​របស់ ធឿន ធារ៉ា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់