- 2018-06-15 00:47:58
- ព័ត៌មាន
Griezmann សម្រេចចិត្តពីអនាគតយ៉ាងច្បាស់លាស់ ក្រោយ Barca ចង់បាន
- 2018-06-15 00:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann សម្រេចចិត្តពីអនាគតយ៉ាងច្បាស់លាស់ ក្រោយ Barca ចង់បាន
ចន្លោះមិនឃើញ
Antoine Griezmann បានធ្វើការសម្រេចចិត្តជុំវិញអនាគតរបស់ខ្លួនហើយបន្ទាប់ពី Barcelona តាមទាក់ទងតាំងពីដើមរដូវកាលមុនមក។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងមិនទៅណាចោល Atletico Madrid ទេ ដោយបន្តរួមរស់ជាមួយក្លឹបតទៅទៀត។ កីឡាករវ័យ២៧ឆ្នាំចង់សម្រេចពីអនាគតឲ្យច្បាស់លាស់មុនក្រុមជម្រើសជាតិមាន់គកត្រូវប៉ះ អូស្ត្រាលីនៅ World Cup ថ្ងៃសៅរ៍នេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍តារាឆ្នើមពាក់អាចលេខ៧បាននិយាយថា៖ "ខ្ញុំគិតរួចហើយគឺនៅបន្តជាមួយ Atletico”។ Griezmann ដែលសល់កុងត្រារហូតដល់ឆ្នាំ២០២២បានសរសេរលើ Twitter ក្រោយសម្រេចចិត្តថា៖ "អ្នកគាំទ្ររបស់ខ្ញុំ, ក្រុមរបស់ខ្ញុំ និងផ្ទះរបស់ខ្ញុំ"។
កាលពីខែឧសភាកន្លងទៅអនាគតរបស់ Griezmann ស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយលេចឭដំណឹងថាម្ចាស់ក្លឹប Barca លោក osep Maria Bartomeu បានជួបពិភាក្សាជាមួយភ្នាក់ងារផ្ទាល់របស់កីឡាករជុំវិញលទ្ធផលផ្ទេររូបគេទៅទឹកដី Camp Nou តែយ៉ាងណាពេលនេះគ្រប់យ៉ាងបានដឹងច្បាស់ហើយគឺ Griezmann មិនចាកចេញឡើយ៕