• 2018-06-14 07:26:25
  • បាល់ទាត់

រុស្សី មិន​ដែល​ឈ្នះ​សោះ​ចាប់​តាំង​ពី​ចុង​​ឆ្នាំ​២០១៧ ចុះ​យប់​​នេះ?

  • 2018-06-14 07:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្សី​នឹង​បើក​ឆាក​ប្រកួត​មុន​គេ​​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្នុង​ពូល A ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត នៅ​រាត្រី​នេះ​ម៉ោង​១០ ក្នុង​ទីក្រុង Moscow។

រុស្សី

មុន​ការ​ប្រកួត​មក​ដល់ នៅ​៣០​នាទី​ដំបូង​ការ​មាន​ការ​​រៀបចំ​បើក​កម្មវិធី​ប្រកួត​ដោយ​មាន​វត្តមាន​របស់ តារា​ចម្រៀង​អង់គ្លេស​ Robbie Williamsនិង​វីរបុរស​បាល់ទាត់​ប្រេស៊ីល Ronaldo។ ងាក​មក​ចាប់​អារម្មណ៍​រឿងរ៉ាវ​របស់​ក្រុម​ទាំង​ពីរ​ដែល​ត្រូវ​ប្រកួត​យប់​នេះ រុស្សី​គឺ​ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ពិភពលោក​ទាប​ជាង​គេ ក្នុង​ចំណោម​ក្រុម​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ។

មួយ​វិញ​ទៀត​ចាំ​តាំង​ពី​ខែ តុលា ឆ្នាំ ២០១៧ រុស្សី​មិន​ទាន់​ស្គាល់​ពាក្យ​ជ័យជម្នះ​មួយ​ប្រកួត​ណា​ឡើយ។ គិត​ទាំង​លើក​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៤​ហើយ​របស់​រុស្សី​នៅ​បាល់ទាត់​ពិភពលោក។ ៣​ដង​កន្លង​ទៅ​ពួក​គេ​ធ្វើ​បាន​ត្រឹម​វគ្គ​ក្នុង​ពូល​ប៉ុណ្ណោះ។ ​

អារ៉ាប៊ីសាអ៊ូឌីត

ចំណែក ​អារ៉ាប៊ីសាអ៊ូឌីត​នេះ​គឺ​ជា​លើក​ទី​៥​ហើយ​ ដែល​ពួក​គេ​ឡើង​មក​លេង World Cup ដោយ​​បង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ​១៩៩៤ និង​ធ្វើ​បាន​ល្អ​បំផុត​នៅ​ឆ្នាំ​នេះ​ឯង ពោល​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ចំពោះ​ប្រវត្តិ​ជួប​គ្នា​ ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​តែ​ម្ដង​គត់​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្នុង​ឆ្នាំ​១៩៩៣ កាល​នោះ អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ ៤​ទល់​នឹង​២​លើ​រុស្សី។

ជើង​កីឡាករ​ក្រុម​ទាំង​ពីរ៖

រុស្សី៖ Igor Akinfeev; Mario Fernandes, Fedor Kudryashov, Sergey Ignashevich, Yuri Zhirkov; Roman Zobnin, Daler Kuzyaev, Alan Dzagoev, Aleksandr Samedov, Aleksandr Golovin; Fedor Smolov

អារ៉ាប៊ីសាអ៊ូឌីត៖ Abdullah Al-Mayouf; Usamah Husawi, Omar Hosawi, Yasser Al-Shahrani, Mohammed Al-Barik; Abdullah Otif, Salman Al-Faraj, Yahya Al-Shihri, Taisir Al-Jassim, Salem Al Dosari; Fahad Al-Molad

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់