• 2018-06-14 06:46:52
  • បាល់ទាត់

ក្រោន ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្នាក់ សមត្ថភាព​មិន​ធម្មតា

  • 2018-06-14 06:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ភ្នំពេញ​ក្រោន ​បាន​ប្រកាស​ថា​ខ្លួន​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ឈ្មោះ Valci Teixeira Júnior ​មក​បន្ថែម​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន​ក្នុង​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា។

រូបភាព៖ ភ្នំពេញក្រោន

ខ្សែប្រយុទ្ធរូបនេះធ្លាប់មានបទពិសោធ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​តំបន់​អាស៊ី​ពិសេស​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ម្តង។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ​ធ្លាប់​លេង​នៅ​ក្លឹប Sisaket , Krabi , Bangkok ​និង​ក្រុម Samut Sakhon ​​ជា​ដើម។ ​ក្រុម​ភ្នំពេញ​ក្រោន សង្ឃឹម​ថា​វត្តមាន​របស់​រូបគេ នឹង​ជួយ​ក្រុម​បាន​ច្រើន​នា​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា។

កំណត់ត្រា​ល្អ​របស់​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ គឺ​លេង​នៅ​ក្លឹប​ Ayutthaya របស់​ថៃ​នោះ ​លេង​៣៣​ប្រកួត រក​បាន​២៤​គ្រាប់។ ​ក្លឹប ​Bangkok ​លេង​២៦​ប្រកួត រកបាន​១៦​គ្រាប់ និង​លេង​នៅ​ក្លឹប Udon Thani ២៤​ប្រកួត រក​បាន​១៤​គ្រាប់៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់