• 2018-06-14 05:04:33
  • បាល់ទះ

​តាំង​ពី​បង្កើត​មក​កងពល​ធំ​អន្តរាគមន៍​លេខ ៣ ទទួល​សមិទ្ធផល​អ្វី​ខ្លះ?

  • 2018-06-14 05:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ បាន​បង្កើត​ឡើង​​កាល​ឆ្នាំ​២០០៥ ​ដែល​មាន​ឯក​ឧត្ដម ស្រី ឌឹក ជា​អ្នក​​ថ្នាក់​ដឹក​នាំ។ បើ​គិត​តាំង​ពី​បង្កើត​​តើ​ក្លឹប​នេះ​ទទួល​បាន​សមិទ្ធផល​អ្វី​ខ្លះ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ ?

លោក សេត ស៊ីនណារ៉ា

​​លោក សេត ស៊ីនណារ៉ា គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ ៣ បាន​​ឲ្យ​ដឹង​ថា តាំង​ពី​បង្កើត​ឡើង​មក​ក្លឹប​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​បាល់ទះ​មហាជន​​ទូទាំង​ប្រទេស​បាន​ម្ដង ប៉ុន្តែ​មិន​បាន​ចាំ​ឆ្នាំ​គ្រាន់​តែ​ដឹង​ថា​ ពេល​នោះ​លេង​ផ្ដាច់​ព្រ័ត្រ​នៅ​ខេត្ត​កំពត។ សមិទ្ធផល​ធំ​បំផុត​​មួយ​ទៀត​គឺ​ក្រុម​​បាល់ទះ​នេះ​ ទើប​តែ​គ្រង​ជើង​​ឯក​ពាន​សម្ដេច​ក្រឡា​ហោម​ ស ខេង នៅ​ដើម​ឆ្នាំ​២០១៨។

លោក​បញ្ជាក់​ថា ក្លឹប​របស់​លោក​​មាន​ការ​ខ្វះខាត​ជា​ខ្លាំង ដោយ​សារ​មិន​មាន​អ្នក​ឧបត្ថម្ភ​អ្វី​ទាំង​អស់ ហើយ​អាច​បន្ត​ដង្ហើម​មក​ដល់​បច្ចុប្បន្ន​ ដោយ​សារ​ទទួល​​បាន​ទឹក​ចិត្ត​ស្រលាញ់​ជួយ​ទំនុក​បម្រុង​ពី​ឯក​ឧត្ដម ស្រី ឌឹក ជា​អ្នក​រ៉ាប់រង។ សម្រាប់​ការ​ចំណាយ​ប្រចាំ​​ខែរបស់​ក្លឹប​វិញ​គឺ​ខ្ទង់​ប្រមាណ​ជា​លើស ៨ លាន​រៀល​ គិត​ទាំង​ថ្លៃ​ជួល​តារាង​ហ្វឹកហាត់​ជា​ដើម។

​​បច្ចុប្បន្ន​ក្លឹប​បាល់ទះ​អាជីព​នៅ​កម្ពុជា​ ដែល​​មាន​សកម្មភាព​ខ្ជាប់ខ្ជួន​​គឺ​នៅ​សល់​តែ​បី​ក្លឹប​ប៉ុណ្ណោះ​គឺ​មាន កង​ពលធំ​អន្តរាគមន៍​លេខ ៣ នេះ និង​ក្លឹប​វិសាខា ព្រម​ទាំង​ក្លឹប​ក្រសួង​មហាផ្ទៃ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់