• 2018-06-14 02:02:09
  • បាល់ទាត់

ទីបំផុត Mourinho បង្ហាញ​ក្រុម​ខ្លាំង​ពីរ​នឹងឡើង​ផ្ដាច់ព្រ័ត្រ World Cup

  • 2018-06-14 02:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍​នេះ​អ្នក​ចាត់​ការ​របស់​ក្លឹប Manchester United  លោក Jose Mourinho បាន​បន្ត​បង្ហាញ​ក្រុម​ខ្លាំង​ដែល​មាន​លទ្ធភាព​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​នោះ​មាន ព័រទុយហ្គាល់ ប្រេស៊ីល អាហ្សង់ទីន​និង​អាល្លឺម៉ង់។

នៅ​វគ្គ​បន្ទាប់​ដែល​ចេញ​កាល​ពី​ម្សិល​មិញ​នេះ អ្នក​ចាត់​ការ​វ័យ​​៥៥​ឆ្នាំ​​បង្ហាញ​ក្រុម​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ Mourinho មាន​ទំនុក​ចិត្ត​ថា ព័រទុយហ្គាល់​ដែល​ជា​ជម្រើស​ជាតិ​របស់​លោក​នឹង​អាច​យក​ឈ្នះ​ជើង​ខ្លាំង​​ម្ចាស់​ពាន World Cup ៥​សម័យ​ ប្រេស៊ីល។ ព័រទុយហ្គាល់​ជា​ជើង​ខ្លាំង​មិន​អាច​មើល​រំលង ព្រោះ​ឆ្នាំ​២០១៦ ពួក​គេ​ជា​ម្ចាស់​ជើង​ឯក Euro។

ឯ​មួយ​ក្រុម​ទៀត​ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Mourinho សម្រេច​យក​អាហ្សង់ទីន ដែល​​ជា​ជើង​ឯក​រង​ព្រឹត្តិការណ៍​មុន។ ចំពោះ​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លោក​មិន​ហ៊ាន​ទាយ​ទុក​ទេ តែ​គិត​ថា​ប្រកួត​នោះ​នឹង​ឈានដល់​វគ្គ​ប៉េណាល់ទី៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់