• 2018-06-14 01:22:39
  • ព័ត៌មាន

អេស្ប៉ាញ​ដេញ​គ្រូ​ធ្វើ​ឲ្យ​ Real ចំណេញ​ ២​លាន​អឺរ៉ូ​

  • 2018-06-14 01:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ប្រកាស​បណ្ដេញ​លោក​ Julen Lopetegui ចេញ​ពី​តំណែង​ បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះ​ព្រមព្រៀង​ទៅ​ដឹកនាំ​ Real Madrid ស្ងាត់​ៗ​​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សហព័ន្ធ។

Lopetegui ដែល​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​អេស្ប៉ាញ​ត្រូវ​បណ្ដេញ​ចេញ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​​ម្សិលមិញ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ក្រុម​រហស្សនាម​ថា​គោ​ជល់​​ប្រកួត​បើក​ឆាក​ World Cup នៅ​រុស្ស៊ី។​

យ៉ាងណា​ការ​ចាកចេញ​របស់​គ្រូ​​វ័យ​៥១​ឆ្នាំ​ធ្វើ​ឲ្យ​ Real ចំណេញ​២​លាន​អឺរ៉ូ​ដោយ​សារ​​ក្លឹប​មិន​ចាំ​បាច់​ចំណាយ​លុយ​ទៅ​សហព័ន្ធ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​របស់​លោក​ Lopetegui។ ក្លឹប​យក្ស​របស់​អេស្ប៉ាញ​គ្រោង​បង្ហាញ​មុខ​អ្នក​ចាត់​ការ​ថ្មី​របស់​ខ្លួន​មុន​ការ​គ្រោង​ទុក​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

Lopetegui នឹង​ចុះ​ហត្ថលេខា​៣​ឆ្នាំ​ ជាមួយ​ Real Madrid មាន​សុពលភាព​ដល់​ឆ្នាំ​២០២១។ ក្រោយ​ការ​បណ្ដេញ​ចេញ​អតីត​អ្នក​ចាំ​ទី​ក្រុម​រហស្សនាម​ថា​ស្ដេច​.ស​បាន​សម្ដែង​ការ​សោកស្ដាយ​ តែ​ក៏​ជូនពរ​ជម្រើស​ជាតិ​របស់​ខ្លួន​អាច​ឈ្នះ​ World Cup លើក​នេះ៕

ប្រភព៖ AS English ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់